តារារ៉េបប្រុសកូរ៉េរូបនេះ ត្រូវចាប់ភ្លាមៗ ក្រោយ.....

//s9.kh1.co/09/09abdfa3d3eb79a68e5b77e2532f7065ea8abf9e.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

នាយកដ្ឋានប៉ូលីស Seocho បានកាត់ទោសបុរសរ៉េប NO: EL ពីបទបើកបរដោយគ្មានអាជ្ញាប័ណ្ណបង្កឱ្យមានគ្រោះថ្នាក់និងប្រឆាំងនឹងការអនុវត្តច្បាប់។

កូរ៉េខាងត្បូង៖ យោងតាមអាជ្ញាធរប៉ូលីសនៅថ្ងៃទី ១៩ ខែកញ្ញាប៉ុស្តិ៍ប៉ូលីស Seocho ក្នុងទីក្រុងសេអ៊ូលបានចាប់ខ្លួនតារារ៉េបវ័យក្មេង NO: EL ពីបទបើកបរដោយគ្មានអាជ្ញាប័ណ្ណ ថែមទាំងមិនគោរពតាមការធ្វើតេស្តខ្យល់ដកដង្ហើម បូករួម រារាំងការបំពេញភារកិច្ចរបស់ប៉ូលីស ក្រោមច្បាប់ចរាចរណ៍ផ្លូវគោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងហេតុការណ៍មួយនេះ តាមរយៈសារព័ត៌មាន Star News បានរាយការណ៍ថាបានជួបគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង ១០ និង ៣០ នាទីយប់ថ្ងៃទី ១៨ ខែកញ្ញា ខណៈកំពុងតារាប្រុសរូបនេះ បើកបរនៅ Banpo-dong Seocho-gu ទីក្រុងសេអ៊ូល។ សំណាងល្អដែលគ្មាននរណាម្នាក់រងរបួសអំឡុងគ្រោះថ្នាក់នេះ។

តារារ៉េបវ័យក្មេង NO: EL  លេចមុខនៅលើកម្មវិធី High School Rapper ហើយត្រូវបានគេស្គាល់ច្បាស់ថាជាកូនប្រុសរបស់ Jang Je Won ដែលជាសមាជិករដ្ឋសភាមកពីគណបក្សរួបរួមអនាគតដ៏ល្បីឈ្មោះម្នាក់ ក្នុងឆាកនយោបាយ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

NO: EL 
NO: EL 
NO: EL 
NO: EL 
NO: EL 
NO: EL 
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T