បរទេស៖ តារាម៉ូដែលអាយុ ២៤ ឆ្នាំ ដែលជាភរិយារបស់តារាប៉ុប Justin Bieber បានមានប្រតិកម្មចំពោះពាក្យចចាមអារ៉ាមអាក្រក់អំពីជីវិតរបស់នាង ដែលគេបានផ្សព្វផ្សាយតាមអ៉ីនធឺណែត ថាស្វាមីរបស់នាងធ្វើបាបមកលើនាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង បន្ទាប់ពាក្យចចាមអារ៉ាមបានសាយភាយនោះ តារាម៉ូដែលរូបនេះ បានចេញមុខភ្លាមៗ ថែមទាំង បានទទូចថា Justin តែងតែស្រឡាញ់នាង វាពិតជាផ្ទុយពីពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន ដែលគេបានលើកឡើង ដោយរូបនាងបាននិយាយដូច្នេះថា៖
អ្នកត្រូវដឹងការពិតនៅពីក្រោយអ្វីៗទាំងអស់។ មានរឿងជាច្រើនអំពីខ្ញុំអំពីគាត់និងទំនាក់ទំនងរបស់យើង។ ពាក្យចចាមអារ៉ាមដ៏គួរឱ្យភ័យខ្លាចបានផ្សព្វផ្សាយថា Justin កំពុងធ្វើបាបខ្ញុំ នោះគឺជារឿងមិនពិតទាំងស្រុង។
បន្ថែមពីនេះ Hailey បាននិយាយថាផ្ទុយពីពាក្យចចាមអារាម Justin គឺជាស្វាមីដ៏អស្ចារ្យ នាងពិតជាមានសំណាងណាស់ដែលបាននៅជាមួយមនុស្សម្នាក់ដែលគោរពនាងខ្លាំងជាដៃគូ ដែលធ្វើឱ្យនាង មានអារម្មណ៍ថានាងជាផ្នែកមួយនៃមនុស្សពិសេសក្នុងជិវិតប្តីរបស់នាងដូច្នេះដែរ៕
ប្រភព៖ https://ngoisao.net/
សូមទស្សនារូបភាពខាងក្រោម៖


