ស្វីតមិនចាញ់បងស្រីទេ! ប្អូនប្រុស ទេព បូព្រឹក្ស ដឹកដៃគូស្នេហ៍ សាងអនុស្សាវរីយ៍ ឡើងមានក្តីសុខ

//s9.kh1.co/ce/ce535f1453e252a2f13b8ac764d1274b2a9e2b34.jpg
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ផ្អែមល្ហែមណាស់ មិនឲ្យចាញ់បងទេ ប្អូនប្រុស ទេព បូព្រឹក្ស ដឹកដៃមិត្តស្រីទៅផ្អែមល្ហែមតែពីរនាក់នៅឯឆ្នេរសមុទ្រយ៉ាងមានក្តីសុខ។

ភ្នំពេញ៖ ជាការពិត បច្ចុប្បន្ន តារាចម្រៀងឯករាជ្យស្រីកញ្ញា ទេព បូព្រឹក្ស ពេលនេះកាន់តែជោគជ័យលើវិស័យសិល្បៈ និងមុខជំនួញផ្ទាល់ខ្លួន។ ដោយមួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា តារាស្រីរូបនេះ កាន់តែមានជីវិតហ៊ឺហារ ស៊ីវិល័យជាងមុន ក្រោយខំប្រែងក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំកន្លងមកនេះ។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ មហាជនក៏មានការចាប់អារម្មណ៍ខ្លាំង ក្រោយរូបនាង បានទម្លាយរូបភាពប្អូនប្រុសរបស់ខ្លួនគឺ លោក ទេព និមិត្ត ដែលលោកក៏ជាចំណែកដ៏ធំមួយក្នុងការជួយការងាររបស់បងស្រីខ្លួនជាច្រើនផងដែរ។ លើសពីនេះ ទៅទៀត  ទេព និមិត្ត ក៏មានរូបរាងសង្ហារូបសម្រស់ស្រស់ស្អាតមិនចាញ់ កញ្ញា ទេព បូព្រឹក្សប៉ុន្មាននោះដែរ។

ជាងនេះទៅទៀត អ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ដែរនោះគឺ ស្រាប់តែថ្មីៗនេះ ប្អូនប្រុសរបស់តារាចម្រៀងស្រីរូបនេះក៏បានបង្ហោះរូបគូស្នេហ៍យ៉ាងផ្អែមល្ហែម មិនចាញ់គូស្នេហ៍បងស្រីខ្លួនប៉ុន្មាននោះទេ នៅឯមាត់សមុទ្រ ជាមួយនឹងមិត្តស្រីដែលទស្សនិកជនជាច្រើនក៏បានស្គាល់ថានាង ក៏ជាអ្នករាំក្នុងក្រុម ទេព បូព្រឹក្សផងដែរ។ តាមរយៈរូបភាពដែល ទេព និមិត្ត បានបង្ហោះនោះក៏បានធ្វើឲ្យអ្នកគាំទ្រលួចច្រណែនមិនតិចនោះដែរដោយលោកក៏បានភ្ជាប់ជាមួយសារដែលមានអត្ថន័យបែបនេះថា៖

ចំណាយពេលនៅជាមួយគ្នាខ្លះទៅ ទោះតិចឬច្រើនក៏មានក្តីសុខ

សារ ប្អូនប្រុស ទេព បូព្រឹក្ស

សូមទស្សនារូបភាពខាងក្រោម៖

 ទេព និមិត្ត
 ទេព និមិត្ត
 ទេព និមិត្ត និង មិត្តស្រី
 ទេព និមិត្ត និង មិត្តស្រី
 ទេព និមិត្ត និង មិត្តស្រី
 ទេព និមិត្ត និង មិត្តស្រី
 ទេព និមិត្ត និង មិត្តស្រី
 ទេព និមិត្ត និង មិត្តស្រី
 ទេព និមិត្ត និង មិត្តស្រី
 ទេព និមិត្ត និង មិត្តស្រី
 ទេព និមិត្ត និង មិត្តស្រី
 ទេព និមិត្ត និង មិត្តស្រី
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T