មិនឲ្យប្តី ស្រលាញ់ម៉េច បើសូលីកា ទាំងស្អាត ថែមទាំងជា មេផ្ទះពូកែថ្នាក់នេះចឹងអី (មានវីដេអូ)

//s9.kh1.co/80/802efd96697cca4c98471e9a55ef4ab8a6a785b7.jpg
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មិនឲ្យស្វាមីស្រលាញ់មិចបាន បើតារាចម្រៀងស្រី ពេជ្រ សូលីកា សម្រស់ស្អាតក៏ស្អាត ហើយ ថែមទាំងជាមេផ្ទះពូកែរៀបចំថ្នាក់នេះនោះ

រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀងស្រី ពេជ្រ សូលីកា ត្រូវមហាជន ចាត់ទុកជាមនុស្សស្រីម្នាក់ ដែលសំណាងបំផុត កើតមកយកទាំងសម្រស់ស្រស់ស្អាតពីកំណើត ហើយពេលនេះ ថែមទាំងមាន ស្វាមីសង្ហាពូកែ មានមុខជំនួញក្នុងដៃមិនចេះតិច លើសពីនេះទៅទៀត ស្រលាញ់ភរិយានិងកូនប្រុស ស្ទើរលេប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ប្រសិនបើក្រឡេកទៅមើល រូបភាពពីក្រោយនៃ ការទទួលការស្រលាញ់ពីស្វាមី ដកចិត្តមិនបាននោះ ប្រាកដណាស់ ថាតារាស្រីរូបនេះ ក៏ជានារីដែលពូកែយល់ចិត្ត និងជាមេផ្ទះដែលល្អិតល្អន់ម្នាក់ដែរ ដែលធម្មតា រូបនាងតែង បង្ហាញវីដេអូចម្អិនអាហារ ការទុកដាក់បន្លែនិងគ្រឿងទេស បានយ៉ាងល្អ។

មិនតែប៉ុណ្ណោះ ថ្មីៗនេះ រូបនាងថែមទាំង បង្ហាញវីដេអូពីរបៀបនៃ ការទុកដាក់អាហារ គ្រឿងប្រើប្រាស់ ភេសជ្ជៈ ផ្សេងៗ យ៉ាងមានរបៀបក្នុងទូរទឹកកក និងទូរចាន មើលទៅ ពិតជាមានអនាម័យ ហើយស្រឡះភ្នែកល្អណាស់ សាកស្រមៃថា អ្នកជាស្វាមីហើយមកដល់ផ្ទះ ឃើញរបស់គ្រប់យ៉ាង មានសណ្តាប់ធ្នាប់ដូច្នេះ សួរថា ស្វាមីណាស្រលាញ់ភរិយានោះ បើ ស្អាតក៏ស្អាត ហើយពូកែទុកដាក់យ៉ាងនេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀងស្រី ពេជ្រ សូលីកា
  តារាចម្រៀងស្រី ពេជ្រ សូលីកា
  តារាចម្រៀងស្រី ពេជ្រ សូលីកា និងស្វាមី
  តារាចម្រៀងស្រី ពេជ្រ សូលីកា និងស្វាមី
  តារាចម្រៀងស្រី ពេជ្រ សូលីកា និងស្វាមី
  តារាចម្រៀងស្រី ពេជ្រ សូលីកា និងស្វាមី
  តារាចម្រៀងស្រី ពេជ្រ សូលីកា និងស្វាមី
  តារាចម្រៀងស្រី ពេជ្រ សូលីកា និងស្វាមី
ពេជ្រ សូលីកា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T