ទឹកធ្លាក់ខៀវស្អាតប៉ុណ្ណា ក៏នៅចាញ់សម្រស់​ រចនា​ រ៉ាវ៉ាឌី​ដែរ បេីស៊ិចស៊ីញាក់ម្លឹងៗ

//s9.kh1.co/b3/b389ff212f65929e1f4e23db0de013c357d9fed2.jpg
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ទឹកធ្លាក់ខៀវស្រងាត់យ៉ាងណានៅតែចាញ់សម្រស់ស្រី រចនា រ៉ាវ៉ាឌី ទៅបង្អួតសម្រស់នៅទឹកដីកោះកុងស៊ិចស៊ីញាក់។

កម្សាន្ត៖ ពិតណាស់ កញ្ញា រចនា រ៉ាវ៉ាឌី សព្វថ្ងៃជាតារាសម្តែងពោរពេញទៅដោយសមត្ថភាព និង ទេពកោសល្យ បូករួមជាមួយសម្រស់ដ៏ស្រស់ស្អាតផងនោះ​បានធ្វើឱ្យកេរ្តិ៍ឈ្មោះ នាងកាន់តែលេចធ្លោ និង រីកដូចផ្កាត្រូវទឹកសន្សើមអញ្ចឹង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មកទល់បច្ចុប្បន្ននេះតារាដ៏មានប្រជាប្រិយភាពរូបនេះត្រូវបានមហាជនសង្កេតឃើញថា កញ្ញាមានភាពសកម្មមែនទែនក្នុងវិថីសិល្បៈ។ ចំណុចដែលឱ្យគួរឱ្យកត់សម្គាល់នោះ មានវត្តមាននៅក្នុងខ្សែភាពយន្តជាច្រើន ទាំងតួឯក ទាំងតួកាច និង ស្លូតបូតជាដើម។   

អ្វីដែលពិសេសនោះ តារាស្រីរូបនេះ ត្រូវបានអ្នកគាំទ្រទួលស្គាល់ និង លាន់មាត់សរសើរគ្រប់ៗគ្នាថា មានទេពកោសល្យពីកំណើត គួបផ្សំជាមួយសម្ផស្សស្អាតសោភា ផងនោះ បានធ្វើឱ្យកញ្ញាល្បីកាន់តែខ្លាំងតែម្តងហើយ។

ជាក់ស្ដែង រចនា រ៉ាវ៉ាឌី ក៏កាន់តែធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍កាន់តែខ្លាំងបន្ថែមទៀត ដោយកញ្ញាទើបតែបានបង្ហោះនូវរូបភាពថ្មីជាច្រើនសន្លឹក នៅលើទឹកដីខេត្តកោះកុងអមជាមួយនឹងទេសភាពទឹកធ្លាក់តាតៃដ៏ថ្លាឆ្វេងខៀវស្រងាត់ រំលេចនូវសម្រស់ដ៏ស្រស់សោភា បូករួមនឹងសម្លៀកបំពាក់អាវក្រៅពណ៌សសំយ៉េសស្មា បញ្ចេញភាពស៊ិចស៊ីបន្ថែមទៀតនោះរឹតតែធ្វើឲ្យ តារាស្រីខ្ពស់ស្រលះរូបនេះទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនលង់នឹងនាងមើលសឹងមិនចង់ដាក់ភ្នែកទៅហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T