ផ្កាដ៏កម្របំផុត និងមានតែពីរកន្លែងប៉ុណ្ណោះនៅលើពិភពលោក

//s9.kh1.co/82/82014e43daa19abbbb4529254e1eb620ceb2cb9b.jpg
សង្គម

 ១៩-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

វាជាផ្កាដ៏កម្របំផុតរបស់ពិភពលោក ព្រោះវាអាចរកឃើញតែពីរកន្លែងប៉ុណ្ណោះ នៅឯប្រទេសនូវែលសេឡង់ និងមួយទៀត ចក្រភពអង់គ្លេស។

បរទេស៖ ផ្កាពណ៌ក្រហមមួយប្រភេទ ឈ្មោះថា Middlemist និងត្រូវបានគេស្គាល់ដែរថាជា ផ្កាកុលាបនិទាឃរដូវ ដោយគេចាត់ទុកវាជាផ្កាដ៏កម្របំផុតរបស់ពិភពលោក ព្រោះវាអាចរកឃើញតែពីរកន្លែងប៉ុណ្ណោះ នៅឯប្រទេសនូវែលសេឡង់ និងមួយទៀត ចក្រភពអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពដើមនៃអត្ថបទបានឲ្យដឹងថា ផ្កាដ៏កម្រនេះ មានប្រភពដើមមកពីប្រទេសចិន ក្នុងឆ្នាំ១៨០៤ និងក្រោយមក អាចត្រូវបានគេឃើញភាគច្រើននៅតែក្នុងគេហដ្ឋានបែបអង់គ្លេសរបស់គ្រួសារដែលមានជីវភាពធារធារ និងស្ដុកស្ដម្ភ ដែលមានលទ្ធភាពក្នុងការទិញវាយកមកតុបតែង។ ហើយក្នុងឆ្នាំ១៨២៣ ផ្ទះ Chirswick House & Garden ដែលជាផ្ទះដ៏ស្ដុកស្ដម្ភនៅចក្រភពអង់គ្លេស បានក្លាយជាកន្លែងតែមួយគត់ ក្នុងការមានផ្កាពណ៌ក្រហមនេះ ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំង។

យ៉ាងណាមិញ ស្លឹករបស់វា គេអាចយកទៅធ្វើជាតែ ដែលត្រូវបានគេជឿជាក់ថា ពិតជាល្អសម្រាប់ជំងឺហឺត និងជំងឺផ្សេងៗទៀត។ ហើយចំពោះការជឿនេះដែរ បានធ្វើឲ្យមានការប្រមូលផលច្រើន និងការថយចុះចំនួននៃផ្កាផងដែរ៕

ប្រភព: Odditycentralpoplisticle

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T