មួយណាខ្លាំងជាង? មើលការប្រៀបធៀបរវាងឈីប Google Tensor និង Snapdragon 888

//s9.kh1.co/2c/2cf7752b0f19af97f61d0b56a91fc4adee3e034e.jpg
បច្ចេកវិទ្យា

 ១៩-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ជាការពិត ពួកយើងនឹងដឹងពិតប្រាកដនៃលំដាប់ពិន្ទុ ដំណើរការ និងថ្ម នៅពេលទូរសព្ទនេះដាក់លក់។

បរទេស៖ ទូរសព្ទ Pixel 6 មិនទាន់ចេញលក់ជាផ្លូវការនោះទេ ប៉ុន្តែការរំពឹងទុកនៃទូរសព្ទនេះដែលដំណើរការដោយឈីបច្នៃឡើងដោយ Google គឺ Tensor កំពុងចោទជាសំណួរធំៗរួចទៅហើយ។ តើឈីបនេះអាចដើរទាន់ក្រុមហ៊ុន Apple ទេ? តើវាពិតជាកំពុងប្រើបច្ចេកវិទ្យាចុងក្រោយនិងអស្ចារ្យបំផុតទេ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Google អាចទិញបន្ទះឈីបពីដៃគូយូរអង្វែង Qualcomm ឬក៏ម៉ូឌែល Exynos ពីមិត្តថ្មីនៅ Samsung។ ជំនួសមកវិញ ក្រុមហ៊ុន Google បានធ្វើការជាមួយ Samsung ដើម្បីអភិវឌ្ឍន៍បន្ទះឈីបផ្ទាល់ខ្លួន ដោយប្រើការរួមបញ្ចូលគ្នានៃសមាសភាគដែលមានស្រាប់ និង machine learning (ML) ខ្លះរបស់ក្រុមហ៊ុន Google។

បើយោងតាមរបាយការណ៍មួយបានឲ្យដឹងថា ប្រព័ន្ធឈីប Tensor នៃទូរសព្ទ Pixel 6 នឹងខុសប្លែកពីបន្ទះឈីបនៃទូរសព្ទកំពូលដទៃទៀត នៅលើទីផ្សារ។ ជាការពិត ពួកយើងនឹងដឹងពិតប្រាកដនៃលំដាប់ពិន្ទុ ដំណើរការ និងថ្ម នៅពេលទូរសព្ទនេះដាក់លក់។ ប៉ុន្តែគេទទួលបានព័ត៌មានជាច្រើនរួចទៅហើយ ដើម្បីធ្វើការប្រៀបធៀបវាទៅនឹងបន្ទះឈីបចុងក្រោយពី Qualcomm។ តើឈីប Google Tensor និង Snapdragon 888 មួយណាប្រសើរជាង?

ការប្រៀបធៀបរវាងឈីប Google Tensor និង Snapdragon 888
ការប្រៀបធៀបរវាងឈីប Google Tensor និង Snapdragon 888

ប្រភព: Android Authority

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T