សុនខត្រចៀកវែងបំផុតលើពិភពលោក ជាប់ឯតទគ្គកម្មហ្គីនណេសឆ្នាំ២០២១ (មានវីដេអូ)

//s9.kh1.co/21/215099a531d1694088f67e17b6318b826f505d51.jpg
សង្គម

 ១៩-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ត្រចៀកទាំងសងខាងរបស់វាមានប្រវែងវែងជាងសុនខដទៃទៀត ដែលមានប្រវែងដល់ទៅជិត៣៤សង់ទីម៉ែត្រឯណោះ។

អាមេរិក៖ សុនខញីមួយក្បាលឈ្មោះថា Lou មកពីរដ្ឋ Oregon នៃសហរដ្ឋអាមេរិក បានក្លាយជាម្ចាស់កំណត់ត្រាពិភពលោកហ្គីនណេស ដោយសារតែត្រចៀកទាំងសងខាងរបស់វាមានប្រវែងវែងជាងសុនខដទៃទៀត ដែលមានប្រវែងដល់ទៅជិត៣៤សង់ទីម៉ែត្រឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ត្រីជាម្ចាស់សុនខមួយក្បាលនេះ មានអាជីពជាអ្នកជំនាញខាងផ្នែកបសុពេទ្យ បានឲ្យដឹងថា នាងតែងតែលេងសើចចំពោះត្រចៀករបស់សុនខជានិច្ច ហើយខណៈជំងឺកូវីដ-១៩កំពុងរាតត្បាតឥតឈប់ឈរ នាងក៏បានចំណាយពេលនៅតែផ្ទះ និងចាប់អារម្មណ៍លើការវាស់ប្រវែងត្រចៀករបស់វាតែម្ដង។ ក្រោយពីសុនខជាប់ឯតទគ្គកម្មហ្គីនណេសមក នាងពិតជាមានមោទកភាពចំពោះវាយ៉ាងខ្លាំង ដែលវាមានលក្ខណៈពិសេសមិនត្រឹមតែត្រចៀកវែងឡើយ សូម្បីតែរោមក៏មានភាពទន់ល្មើយផងដែរ។

យ៉ាងណាមិញ ងាកទៅសត្វខ្លាវិញ មានមួយក្បាលមកពីរដ្ឋ Illinois នៃសហរដ្ឋអាមេរិ ដែលបាត់បង់ជីវិតក្នុងឆ្នាំ២០០៩ នៅតែរក្សាកំណត់ត្រាត្រចៀកវែងបំផុតមិនធ្លាប់មានរបស់វាដដែល ដោយម្ខាងប្រវែងជិត៣៥សង់ទីម៉ែត្រ និងម្ខាងទៀត៣៤.២៩សង់ទីម៉ែត្រ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T