ដល់ថ្នាក់ហ្នឹងផង? ប្រពន្ធ Bill Gates ជប់លៀង១ខែពេញ ពេលលែងលះ បានសម្រេច​

//s9.kh1.co/ec/ec126327c02a4a0d66ba8333fc1fb4326e832599.jpg
តារា & កម្សាន្ដ

 ១៨-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ដល់ថ្នាក់ហ្នឹងផង! Melinda Gates ជប់លៀងរយៈពេល១ខែ ក្រោយលែងលះ Bill Gates បានសម្រេច​

សហរដ្ឋអាមេរិក៖ អតីតភរិយារបស់មហាសេដ្ឋី Bill Gates លោកស្រី Melinda Gates ថ្មីៗនេះ បានបញ្ចោញរូបអបអរកូនស្រីរបស់លោកស្រី ជាកូនក្រមុំ នៅឯតំបន់មាត់សមុទ្រដ៏ធំល្វឹងល្វើយដែលនាងធ្លាប់បានចែករំលែកជាមួយ Bill Gates មួយខែបន្ទាប់ពី គូរស្វាមីភរិយានេះ បញ្ចប់ការលែងលះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមជម្រាបថា រូបភាពដែលត្រូវបានចែករំលែក នៅលើបណ្តាញសង្គម ដោយកូនស្រីលោកស្រី Melinda វ័យ ២៥ ឆ្នាំ ឈ្មោះ Jennifer បានបង្ហាញថា អ្នកម្តាយរបស់ខ្លួន Melinda វ័យ ៥៧ ឆ្នាំរូបនេះ សើចក្អើកក្អាយនិងញញឹមបិទមាត់មិនជិត នៅពេលដែលគ្រួសារពួកគេ រីករាយជប់លៀងផឹកស្រា នៅក្បែរបឹងដ៏ស្រស់ស្អាតនៅលើដីទំហំ ៦.១០០ ម៉ែត្រការ៉េ ក្នុងរដ្ឋវ៉ាស៊ីនតោន មុនពេលនាំគ្នាបរិភោគអាហារនៅខាងក្រៅ។

Jennifer ជាសិស្សសាលាជិះសេះនិងជានិស្សិតពេទ្យ ដែលកាលពីខែមករា ឆ្នាំមុន បានប្រកាសពីការភ្ជាប់ពាក្យរបស់នាង ជាមួយអ្នកលោតទឹកបង្ហាញម៉ូដ (Show Jumper) ជនជាតិអេហ្ស៊ីប Nayel Nasser វ័យ ៣០ ឆ្នាំ។ ក្នុងនោះ នាង ក៏បានថ្លែងអំណរគុណដល់ភ្ញៀវទាំងអស់ ដែលបានចូលរួមពិធីជប់លៀង រួមទាំងមិត្តភក្តិជិតស្និទ្ធនិងសមាជិកគ្រួសារផងដែរ។

ការប្រារព្ធពិធីជប់លៀងនេះ បានកើតឡើងរយៈពេលមួយខែជាងហើយ បន្ទាប់ពីលោក Bill Gates និង លោកស្រី Bill Gates បានបញ្ចប់អាពាហ៍ពិពាហ៍ជាផ្លូវការ ក្រោយបានរួមរស់ជាមួយគ្នា អស់រយៈពេល ២៧ ឆ្នាំនិងចុងក្រោយ ចែកផ្លូវគ្នាបែបនេះ៕

ប្រភព៖ The Times

លោកស្រី Melinda និង Bill Gates
លោកស្រី Melinda និង Bill Gates
លោកស្រី Melinda និង Bill Gates
លោកស្រី Melinda និង Bill Gates
ទិដ្ឋភាពជប់លៀង លោកស្រី Melinda Gates
ទិដ្ឋភាពជប់លៀង លោកស្រី Melinda Gates
ទិដ្ឋភាពជប់លៀង លោកស្រី Melinda Gates 
ទិដ្ឋភាពជប់លៀង លោកស្រី Melinda Gates 
ទិដ្ឋភាពជប់លៀង លោកស្រី Melinda Gates 
ទិដ្ឋភាពជប់លៀង លោកស្រី Melinda Gates 
ទិដ្ឋភាពជប់លៀង លោកស្រី Melinda Gates 
ទិដ្ឋភាពជប់លៀង លោកស្រី Melinda Gates 
ទិដ្ឋភាពជប់លៀង លោកស្រី Melinda Gates និង​កូនស្រី និងគូដណ្តឹង
ទិដ្ឋភាពជប់លៀង លោកស្រី Melinda Gates និង​កូនស្រី និងគូដណ្តឹង
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T