ហេតុអ្វីពេលខ្លះភ្នែកញាក់មិនឈប់?

//s9.kh1.co/97/976c61a0470226d27369c348ae1f1cf74cd127a2.jpg
យល់ដឹង

 ១៨-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ភាគ​ច្រើ​នភ្នែកញាក់មិនឈប់តែ ២ ទៅ ៣នាទីប៉ុណ្ណោះ ប៉ុន្តែពេលខ្លះអាចកើតឡើងពេញមួយថ្ងៃ ឬ​យូរ​ជាងនេះ។

ការញាក់ភ្នែកមិនឈប់ គឺជាការកន្ត្រាក់ត្របកភ្នែកដែលយើងមិន​អាចគ្រប់គ្រងបាន។ ភាគ​ច្រើ​នភ្នែកញាក់មិនឈប់តែ ២ ទៅ ៣នាទីប៉ុណ្ណោះ ប៉ុន្តែពេលខ្លះអាចកើតឡើងពេញមួយថ្ងៃ ឬ​យូរ​ជាងនេះ។ ប្រសិន​បើធ្ងន់ធ្ងរ អាចប៉ះពាល់ដល់ការមើលរបស់យើង។ ការញាក់ភ្នែកមិនឈប់​ច្រើន​កើតលើស្ត្រីវ័យកណ្តាលនិងវ័យចាស់។ ហេតុអ្វីបានជាយើងញាក់ភ្នែកមិនឈប់?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យើងញាក់ភ្នែកមិនឈប់អាចបណ្តាលមកពីមូលហេតុជាច្រើនដូចជា៖

  • ការញុំាគ្រឿងស្រវឹង
  • ការចាំងពន្លឺ
  • ការញុំាជាតិកាហ្វេអ៊ីនច្រើន
  • ភាពនឿយហត់
  • ការជក់បារី
  • ភាពតានតឹង (ស្រ្តេស)
  • ការត្រូវខ្យល់កង្វក់
  • ការរលាកត្របកភ្នែកខាងក្នុង
  • អាលែកហ្ស៊ី
  • កង្វះអាហារូបត្ថម្ភ
  • ភ្នែកស្ងួត
  • ការរួយភ្នែក
  • ការប្រើប្រាស់ថ្នាំមួយចំនួន

ពេលខ្លះការផ្លាស់ប្តូររបបអាហារ និងរបៀបរស់នៅបន្តិច​បន្តួចអាចកាត់បន្ថយ​ហានិភ័យនៃការ​ញាក់​ភ្នែក ឬជួយឱ្យត្របកភ្នែកបាត់ញាក់បាន។ ប្រសិនបើយើងញាក់ភ្នែកមិនបាត់ មានការផ្លាស់ប្តូររូបរាង ឬចលនានៃមុខ (រួមទាំងត្របកភ្នែក) ឬប្រសិនបើត្របកភ្នែកទាំងពីរតឹងពេកមិនអាចបើកភ្នែកបាន ត្រូវ​ទៅជួបគ្រូពេទ្យភ្នែកជាបន្ទាន់ ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T