Jimmy បង្ហើបថាគូស្នេហ៍គ្មានចំណុចអាក្រក់សម្រាប់នាងឡើយខណៈទាក់ទងគ្នា២ឆ្នាំ(មានវីដេអូ)

//s9.kh1.co/4e/4eb4b8e3861c54e8fc7643608f65d95b9ceabf2a.jpg
តារា & កម្សាន្ដ

 ១៨-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ទើបតែទាក់ទងមើលចិត្តគ្នា២ឆ្នាំ តែជីវិតគូពិធីការិនីកញ្ញា Jimmy Meng ពិតជារលូន មានភាពផ្អែមល្ហែមខ្លាំងឲ្យហ្វេនលួចច្រណែនគ្រប់គ្នា។

ភ្នំពេញ៖ ពីធីការិនីរាងតូចច្រឡឹងកញ្ញា Jimmy Meng បច្ចុប្បន្នកំពុងមានទំនាក់ទំនងស្នេហាជាមួយបុរសជនជាតិខ្មែរមានសញ្ជាតិអាមេរិកម្នាក់។ ម្យ៉ាងវិញទៀត ក្រោយទាក់ទងមើលចិត្តគ្នារយៈពេល២ឆ្នាំមកនេះ ជីវិតគូរបស់តារាស្រីរូបនេះពិតជាមានក្ដីសុខខ្លាំង ខណៈយល់ចិត្តស្គាល់គ្នាកាន់តែច្បាស់ ព្រមទាំងមានចំណុចល្អៗដូចគ្នាផងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត គេសង្កេតឃើញនាង និងគូស្នេហ៍តែងតែទៅណាមកណាបណ្ដើរគ្នាជាគូ មិនដែលឃ្លានគ្នាសូម្បីមួយជំហាន។ ទន្ទឹមនឹងមានជីវិតគូផ្អែមដូចទឹកឃ្មុំ កញ្ញា Jimmy Meng ធ្លាប់ត្រូវបានមិត្តប្រុសបដិសេដស្នេហា ខណៈនាងបង្ហើបថាខ្លួនពេញចិត្តមិត្តប្រុសរបស់ខ្លួន កាលពី៥ឆ្នាំមុន។ បើទោះបីធ្លាប់មានរឿងមួុនេះកើតឡើងម្ដងរួច វាបានកែប្រែជីវិតគូនាងឲ្យក្លាយជាគូស្នេហ៍មួយដែលមនុស្សជាច្រើនប៉ងចង់បានជីវិតគូដូចនាងគ្រប់គ្នាផងដែរ។

ជាក់ស្ដែង កញ្ញា Jimmy Meng តែងតែបង្ហោះសារ និងវីដេអូនិយាយពីទំនាក់ទំនងគូជីវិតនាងស្ទើរតែគ្រប់ពេល តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំនោះ នាងបានបង្ហើបប្រាប់ថា គូស្មេហ៍របស់នាង ជាមនុស្សបប្រុសល្អ គ្មានចំណុចអាក្រក់ឡើយ។ ដោយនាងធ្លាប់គិតថា ចំណុចអាក្រក់សង្សាររបស់នាងមានតែមួយគឺ ការមិនចេះលួង តែពិធីការិនីរូបនេះបានបកស្រាយប្រាប់វិញថា វាមិនមែនជាចំណុចអាក្រក់ឡើយ តែនាងទេដែលមានទម្លាប់អាក្រក់ ពូកែខឹង ពូកែងរ ចូលចិត្តឲ្យគេលួង៕

credit វីដេអូ៖ 3fun Cambodia

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព​ និងវីដេអូខាងក្រោម៖ 

   កញ្ញា Jimmy Meng 
   កញ្ញា Jimmy Meng 
   កញ្ញា Jimmy Meng 
   កញ្ញា Jimmy Meng 
   កញ្ញា Jimmy Meng  និងគូស្នេហ៍
   កញ្ញា Jimmy Meng  និងគូស្នេហ៍
 កញ្ញា Jimmy Meng  និងគូស្នេហ៍
 កញ្ញា Jimmy Meng និងគូស្នេហ៍
 កញ្ញា Jimmy Meng  និងគូស្នេហ៍
 កញ្ញា Jimmy Meng និងគូស្នេហ៍
 កញ្ញា Jimmy Meng  និងគូស្នេហ៍
 កញ្ញា Jimmy Meng និងគូស្នេហ៍
វីដេអូ  កញ្ញា Jimmy Meng និងគូស្នេហ៍
Jimmy meng
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T