ត្បិតមានគ្រួសារ​ ពេលតារាស្រី៣នាក់នេះ​ ប៉ះគ្នាក្នុងឈុតប្រពៃណី សមសួន​ដូចគ្នា ​

//s9.kh1.co/3b/3bd85eeebf739e91cc142bfbdedfe8e08f28e1f0.jpg
តារា & កម្សាន្ដ

 ១៨-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

​ មកមើលសម្រាស់របស់ សុគន្ធ​ និសា​ កែវ​ សីហា​ និង​ នៅ​ សូនីតា​ ពេលពួកគេថតរូបជុំគ្នា​ ជាមួយនឹងឈុតសម្លៀកបំពាក់បែបប្រពៃណី​ ហូលផាមួង​អាវប៉ាក់បែបនេះ​ មេីលទៅអ្នកទាំងបីពិតជាស្រស់ស្អាត​ ខ្លាំង

ភ្នំពេញ៖ ជាការពិតណាស់ តារាស្រីល្បីឈ្មោះទាំងបីនាក់ខាងក្រោមនេះ​ បច្ចុប្បន្ន​ពួកគេ​សុទ្ធសឹងតែមានស្វាមី​រួចអស់ហេីយ​ ប៉ុន្តែបេីនិយាយពីសម្រស់គឺនៅតែស្អាតក្មេងជាងវ័យ​ មិនចាញ់ក្រមុំៗមួយចំនួននោះឡើយ។ ហើយពួកគេក៏តែងតែទទួលបានការចាប់អារម្មណ៍ពីមហាជន ជាមួយស្ទាយ៍តែងខ្លួនជាប្រចាំរបស់ពួកគេផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស​ បេីក្រឡេកមកមេីលវីដេអូមួយ​ ដែលគណនី TikTok មួយដែលទើបតែបានបង្ហោះនាពេលថ្មីៗនេះ​ យេីងឃេីញថា​ តារាស្រីទាំងបីរូបនេះ​ ក្នុងនោះរួមមានអ្នកនាង​ សុគន្ធ​ និសា កែវ​ សីហា​ និង​ នៅ​ សូនីតា​ ពួកគេបាននាំគ្នាថតរូបជុំគ្នា​ ជាមួយនឹងឈុតសម្លៀកបំពាក់បែបប្រពៃណី​ ហូលផាមួង​អាវប៉ាក់បែបខ្មែរ​ មេីលទៅអ្នកទាំងបីពិតជាស្រស់ស្អាត​ សមសួន​ជានារីខ្មែរទៅវត្តនាខែភ្ជុំបិណ្យយ៉ាងដូច្នោះ។

យ៉ាងណាមិញ​ តាមរយៈ​រូបភាព​វីដេអូ​មួយនេះ​ នៅពេលមហាជន​ ក៏ដូចជាហ្វេននៅតាមបណ្ដាញសង្គមឃេីញហេីយ​ ក៏ពោលសរសេីរអំពីការតែងខ្លួនរបស់ពួកគេសឹងគ្រប់គ្នាផងដែរ៕

សូមទស្សនា​ វីដេអូ​ខាង​ក្រោម​៖

សុគន្ធ​ និសា
សុគន្ធ​ និសា
កែវ​ សីហា
កែវ​ សីហា
នៅ សូនីតា
នៅ សូនីតា
វីដេអូតារាទាំងបី
នៅ សូនីតាសុគន្ធ និសា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T