ភ្នំពេញៈ ការបាត់ខ្លួន យ៉ាងអាថ៌កំបាំង របស់អ្នកមេម៉ាយ ចាយរាងនិងជា តារាម៉ូឌែល បង្ហាញម៉ូដ លី ម៉ារីណា ត្រូវបានមជ្ឈដ្ឋានមហាជន ក៏ដូចជាអ្នកសិល្បៈដូចគ្នា បង្កើតការសង្ស័យផ្សេងៗគ្នា និងលេចឮព័ត៌មាន ពីអស្ថេរភាពចំពោះនាង ជាបន្តបន្ទាប់ ។ ថ្មីៗនេះ ស្រាប់តែលេចឮ ព័ត៌មានថ្មីមួយទៀតថា លី ម៉ារីណា ការដែលនាង រត់ចោលស្រុកនេះ គឺអាចគេចខ្លួន ពីការតាមប្រមាញ់ ពីសំណាក់អង្គរក្ស របស់ភរិយាមន្ត្រីធំ ផ្កាយ៣ម្នាក់ រហូតដល់នាងគេចខ្លួន ទៅដល់ប្រទេសថៃ ប៉ុន្តែអ្វីដែលកាន់តែរសើបជាងនេះ ទៅទៀត គឺក្រោយពេលដឹងថា វត្តមានរបស់ លី ម៉ារីណា នៅក្នុងទឹកដីថៃ ស្រាប់តែភរិយាមន្ត្រីមានអំណាចនោះ តាមរកមុខនាង ដល់ទីនោះ និងគម្រាមជះទឹកអាស៊ីត ទៅលើនាងទៀតផង ។

លី ម៉ារីណា បានចាកចេញពីស្រុកខ្មែរ កាលពីដើមឆ្នាំពី២០១២ ដោយការចាកចេញនោះ គឺបន្ទាប់ពីលេចធ្លាយ ព័ត៌មានថា នាងត្រូវភរិយាមន្ត្រីធំ គម្រាមផ្តាច់ផ្តិលជីវិត ពាក់ព័ន្ធនឹងការទាក់ទងប្តីស្រី្តម្នាក់នោះ ។ ម្យ៉ាងវិញទៀត គូដណ្តឹងរបស់នាង លោក សាត ចាន់ថន ក៏ត្រូវគេចោទថា ជាគូដណ្តឹង ក្លែងក្លាយ ហើយត្រូវគេជួលឲ្យធ្វើបែបនេះ ដើម្បីបិទបាំង ទៅនឹងព័ត៌មានស្នេហាត្រីកោណ ជាមួយអ្នកធំ ។

ប៉ុន្តែក្រោយពីភរិយាមន្ត្រីធំនោះ តាមស៊ើបដឹង ក៏នាំគ្នារត់ផាស់ក្រញាំ ចេញពីទឹកដីខ្មែរ ដោយ លី ម៉ារីណា ទៅជ្រកកោណ នៅប្រទេសថៃ ឯគូដណ្តឹង ទៅនៅធម្មតា ក្នុងទឹកដីអាមេរិក ។ ជាមួយគ្នានេះ លី ម៉ារីណា ក៏ត្រៀមបន្ត ដំណើរទៅរស់នៅអាមេរិក ជាមួយគូដណ្តឹងក្លែងក្លាយ ដើម្បីគេចពីការតាម ប្រមាញ់ ពីសំណាក់ភរិយា មន្ត្រីមាន អំណាចនោះដែរ ។

ការលេចឮថា ភរិយាមន្ត្រីធំ តាមព្យាបាទ លី ម៉ារីណា រហូតមានព័ត៌មានថា តាមជះទឹកអាស៊ីត តើអាចទៅរួចឬទេ ប្រសិនបើកើតមានរឿងនេះមែន ប្រហែលជាមិនអាចគេចផុត ពីដែនសមត្ថកិច្ច របស់ប្រទេសថៃបានឡើយ ឯបណ្តាញព័ត៌មាន នៅក្នុងប្រទេសនោះ ក៏មិនអាចលាក់ជិតបានដែរ ព្រោះនាងធ្លាប់ទៅបង្ហាញម៉ូដ នៅទឹកដីថៃ ញឹកញាប់ ហើយអ្នកប្រព្រិត្តល្មើស ក៏មិនអាចគេចខ្លួនរួច ពីទឹកដីថៃបានដែរ ។

ព័ត៌មានលេចឮខាងលើនេះ បានក្លាយជាចំណុចរសើប ដល់សមាជិកក្នុងក្រុម បង្ហាញម៉ូដរបស់នាង (Cambodia Super Model) ហើយពួកគេម្នាក់ ក៏មិនជឿដែរថា លី ម៉ារីណា ចាកចេញពីប្រទេសកម្ពុជា ដោយសារតែរឿង ស្នេហាត្រីកោណនិងគេច ពីការគម្រាមសម្លាប់ ពីនណាម្នាក់នោះឡើយ ពោលដោយសារតែនាង មានគូដណ្តឹង ត្រឹមត្រូវនិងគ្រោងរៀបមង្គលការ ក្នុងពេលឆាប់ៗនេះទៀតផង ។ ប៉ុន្តែគេក៏ឆ្ងល់ដែរថា ព័ត៌មានលេចឮ រហូតដល់ ថ្នាក់នេះទៅហើយ ហេតុអ្វីក្រុមគ្រួសារ និងសាច់ញាតិរបស់នាង ស្រាប់តែសម្ងំលាក់មុខជិតឈឹង មិនចេញតបត និងបកស្រាយឲ្យអស់ មន្ទិលសង្ស័យ ចំពោះព័ត៌មាននេះ? ឬមួយក្រុមគ្រួសាររបស់នាង បានលក់ផ្ទះលក់សម្បែង រត់គេចខ្លួនពីស្រុកខ្មែរអស់ហើយ ?

ជាការពិត នៅក្រោយការបាត់ខ្លួន របស់ លី ម៉ារីណា នៅពេលនេះ យូរឬឆាប់អាថ៌កំបាំង និងត្រូវលាតត្រដាង នៅក្នុងថ្ងៃណាមួយ ជាក់ជាមិនខាន ខណៈដែលអ្នកសិល្បៈ ក៏ដូចជាមហាជនទូទៅ នៅតែទន្ទឹងរងចាំ ពីដំណឹងរបស់នាង ។ ដោយឡែកសម្រាប់ប្រធានក្រុម បង្ហាញម៉ូដ (Cambodia Super Model) កញ្ញា ឌួង ហ្សូរីដា ក៏នាងមិនជឿដែរថា លី ម៉ារីណា ត្រូវគេតាមជះទឹកអាស៊ីត ដល់ប្រទេសថៃនោះ ។ ឌួង ហ្សូរីដា លើកឡើងថា នាងមិនជឿទាល់តែសោះ និងមិនអាចដូចសារព័ត៌មាន ដែលចុះផ្សាយនោះទេ ព្រោះពេលវត្តមាន លី ម៉ារីណា នៅកម្ពុជាម្តេចក៏គ្មានរឿង អ្វីកើតឡើងចំពោះគាត់ ? តែដល់ពេល លី ម៉ារីណា ចេញផុតពីកម្ពុជាទើប គេនាំគ្នានិយាយ អាក្រក់ពីគាត់ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]