Tomboy រូបសង្ហា Tina គ្រងឈុតកូនក្រមុំធ្វើឲ្យផ្អើលអស់មហាជន

//s9.kh1.co/17/1740ab5040414963bf7d9a13be5e0f45251bc17f.png
តារា & កម្សាន្ដ

 ១៧-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

តារាថៃ Tomboy រូបសង្ហារប្រុសៗសុំខ្មាស់ Tina Suppanad ស្រាប់តែបង្ហោះរូបខ្លួនគ្រងឈុតកូនក្រមុំធ្វើឲ្យផ្អើលអស់អ្នកលេងបណ្ដាញសង្គម។

កម្សាន្ត.៖ តារាថៃ Tomboy ដ៏ល្បីល្បាញ Tina Suppanad គឺជាតារាសម្ដែង អ្នកបង្ហាញម៉ូដ អ្នកចម្រៀង និងជា Dj ផងដែរ​ មិនត្រឹមតែមានទេពកោសល្យសិល្បៈនោះទេ Tina ថែមទាំងមានរូបសម្បត្តិសង្ហារទាក់ចិត្តនារីៗ។ Tina ស្រាប់តែបង្ហោះរូបខ្លួនគ្រងឈុតកូនក្រមុំ ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Tina Suppanad
Tina Suppanad

តារារូបសង្ហារ Tina ចាប់ផ្ដើមមានកេរ្តិ៍ឈ្មោះល្បីល្បាញចាប់តាំងពីពេល ខ្លួនសម្ដែងជាតួឯកនៅក្នុងរឿង Yes or No ដែលជារឿងបែបស្រលាញ់ភេទដូចគ្នា។ Tina មានប្រជាប្រិយភាពជាខ្លាំងបន្ទាប់ពីដើរតួឯកក្នុងរឿងនោះមក ជាពិសេសអ្នកគាំទ្រនៅប្រទេសចិន។ 

Tina Suppanad
Tina Suppanad

តារាសម្ដែង Tina មិនដែលតែងខ្លួនឬស្លៀកសម្លៀកបំពាក់ស្រីៗនោះទេពីមុនមក ព្រោះខ្លួនគឺជា Tomboy ដែលចូលចិត្តស្លៀកពាក់តែងខ្លួន និងចរិករឹងមាំដូចជាមនុស្សប្រុស។ ប៉ុន្ដែថ្មីៗ Tina បានបង្ហោះរូបខ្លួនដែលគ្រងឈុតកូនក្រមុំប្រៀបដូចជាកំពុងនឹងរៀបការជាមួយនរណាម្នាក់។ 

Tina Suppanad
Tina Suppanad

នេះជាលើកទី១ហើយដែល Tina តុបតែងខ្លួនបែបនេះ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនិងសរសើរពីសម្រស់របស់ Tina មិនថាស្លៀកពាក់ជាស្រីឬប្រុសក៏នៅតែស្រស់សង្ហារជានិច្ច។ ការពិតដែល Tina គ្រងឈុតនេះ ពីព្រោះតែជាការថតផ្សាយពាណិជ្ជកម្មតែប៉ុណ្ណោះ មិនមែនរៀបការមែនទែននោះទេ៕

Tina Suppanad
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T