បរទេស៖ ប្រហោងអូហ្សូនដែលបង្កើតជារៀងរាល់ឆ្នាំនៅលើប៉ូលខាងត្បូង ឥឡូវនេះមានទំហំធំជាងទ្វីបអង់តាក់ទិកទៅទៀត នេះបើយោងតាមសម្ដីរបស់ក្រុមអ្នកវិទ្យាសាស្ត្រមកពីសេវាកម្ម Copernicus Atmosphere Monitoring Service របស់សហភាពអឺរ៉ុប។ អូហ្សូនចាប់ផ្ដើមចុះខ្សោយនិងបង្កើតជាប្រហោងនៅលើទ្វីបអង់តាក់ទិក ក្នុងរដូវផ្ការីកនៅអឌ្ឍគោលខាងត្បូង ដែលចាប់ពីខែសីហាដល់ខែតុលា។ ជាទូទៅ វាឈានដល់ទំហំធំបំផុតរបស់វា នៅចន្លោះពាក់កណ្ដាលខែកញ្ញា និងពាក់កណ្ដាលខែតុលា នេះបើយោងតាមសេវាកម្ម Copernicus។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីរីកធំគួរឲ្យកត់សម្គាល់កាលពីសប្ដាហ៍មុន ឥឡូវប្រហោងនេះមានទំហំធំជាង៧៥ភាគរយនៃប្រហោងអូហ្សូនកាលពីឆ្នាំមុនៗ នៅដំណាក់កាលដូចគ្នានៃរដូវ ចាប់តាំងពីឆ្នាំ១៩៧៩មក ហើយឥឡូវវារីកធំជាងទ្វីប ដែលវាស្ថិតនៅពីខាងលើទៅទៀត។
លោក Vincent-Henri Peuch ប្រធានសេវាកម្ម Copernicus បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «នៅឆ្នាំនេះ ប្រហោងអូហ្សូនបានវិវត្ត ដូចការរំពឹងទុក នៅដើមរដូវកាល។ ឥឡូវនេះ ការព្យាករណ៍របស់យើងបង្ហាញថា ប្រហោងឆ្នាំនេះវិវត្ត ទៅជាធំជាងធម្មតា»។ យោងតាមសេវាកម្ម Copernicus បានឲ្យដឹងថា ប្រហោងកាលពីឆ្នាំមុនបានលេចឡើងដោយចៃដន្យ ក្នុងខែកញ្ញា ប៉ុន្តែវាបានក្លាយជាប្រហោងអូហ្សូនមានរយៈពេលវែងជាងគេបំផុត នៅក្នុងកំណត់ត្រាទិន្នន័យ។
ស្រទាប់អូហ្សូនដែលស្ថិតនៅកម្ពស់ចន្លោះពី ១៤ទៅ៣៥គីឡូម៉ែត្រខាងលើផែនដី អាចការពារភពរបស់យើងពីកាំរស្មីអ៊ុលត្រាវីយូឡេ។ ជាធម្មតា ប្រហោងនៅអឌ្ឍគោលខាងត្បូងបណ្ដាលមកពី សារធាតុគីមីដូចជាក្លូរីននិង bromine ដែលបានរសាត់ទៅដល់មណ្ឌលអាកាសស្ងប់ បង្កើតប្រតិកម្មកាតាលីករ ក្នុងរដូវរងារនៅទ្វីបអង់តាក់ទិក។
សេវាកម្ម Copernicus បានត្រួតពិនិត្យស្រទាប់អូហ្សូនដោយប្រើគំរូកុំព្យូទ័រ
និងការសង្កេតតាមផ្កាយរណប ហើយទោះបីជាស្រទាប់អូហ្សូនកំពុងបង្ហាញសញ្ញានៃការផ្សះមកវិញ
ក៏វានឹងមិនអាចផ្សះបានទាំងស្រុងឡើយ រហូតដល់ទសវត្សរ៍ឆ្នាំ២០៦០ឬ២០៧០។
នេះដោយសារតែវានឹងត្រូវការពេលវេលា ដើម្បីមើលពីផលប៉ះពាល់នៃការបញ្ឈប់សារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន
(CFCs) ដែលបំផ្លាញស្រទាប់អូហ្សូន៕
ប្រភព: CNN