សម្រាកការងារ ដើរលេងសប្បាយជិត១ឆ្នាំ តែ កែវ ចាន់និមល គ្មានប្រែប្រួលសម្រស់សម្បីបន្តិច

//s9.kh1.co/c5/c58cf5bf09aa5546677d8396cf308f6a6f25f76a.jpg
តារា & កម្សាន្ដ

 ១៧-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពី សម្រាកការងារ ដើរលេងសប្បាយ អស់ពេលជាង៦ហើយ ពិធីការិនី កែវ ចាន់និមល គ្មានប្រែប្រួលសម្រស់ រាងរូវសម្បីតែបន្តិច

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយសះស្បើយពីជំងឺកូវីដ១៩ រួចមក ពិធីការិនី កែវ ចាន់និមល ស្វាមីនិងកូនស្រី បានធ្វើវិស្សមភាពលក្ខណៈគ្រួសារ លើទឹកដីសហរដ្ឋអាមេរិក ជាង៦ខែ ដោយក្នុងនោះ រូបនាង បានទៅជួបជុំ ដើរលេងសប្បាយជាមួយសាច់ញាត់របស់ខ្លួន នៅទីនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ រូបនាងក៏ត្រូវ ហ្វេនៗដឹងថា ត្រលប់មកទឹកដីកំណើតវិញ បានមួយរយៈធំហើយ ប៉ុន្តែរូបនាង នៅមិនទាន់ទទួលយក ការងារជាពិធីការិនីត្រូវឡើងឆាកវិញដែរ។

តែយ៉ាងណាក្តី ថ្មីៗនេះ រូបនាងបានប្រាប់ឲ្យដឹងថា នេះជាការងារជាពិធីការិនីដំបូងរបស់ខ្លួន ក្រោយត្រលប់ពីវិស្សមកាលគ្រួសារ ជាងនេះទៅទៀត ហ្វេនៗនាំគ្នា ផ្ទុះការចាប់អារម្មណ៍នឹងសម្រស់ ជាពិសេសដងខ្លួន គួរឲ្យទាក់ទាញរបស់សិល្បការិនីរូបនេះ ឃើញតែដើរលេងសប្បាយជាងកន្លះឆ្នាំមែន តែរូបរាងគ្មានប្រែប្រួលសូម្បីតែបន្តិច ចង្កេះនៅតែតូចច្រលឹង ក្រមុំសុំខ្មាស់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ពិធីការិនី កែវ ចាន់និមល
ពិធីការិនី កែវ ចាន់និមល
រូបភាពគ្រួសារ កាលវិស្សមកាល
រូបភាពគ្រួសារ កាលវិស្សមកាល
រូបភាពគ្រួសារ កាលវិស្សមកាល
រូបភាពគ្រួសារ កាលវិស្សមកាល
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
កែវ ចាន់និមល
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T