គាំទ្រ! ដួង សុខគា ចេញមុខអង្វរអ្នកដឹកនាំក្មេងៗលេងកំប្លែង កុំប្រើពាក្យអសីលធម៌

//s9.kh1.co/b2/b299f95d9209583f85b27df4fbb033397847debc.jpg
តារា & កម្សាន្ដ

 ១៧-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អ្នកមានរក្សាខ្សត់ លោក ដួង សុខគា ចេញមុខសុំអង្វរដល់អ្នកកំប្លែងជំនាន់ក្រោយកុំប្រើពាក្យអសីលធម៌មកធ្វើកំប្លែង។

ភ្នំពេញ៖ ជាការពិតណាស់ តារាសិល្បៈ ពហុជំនាញជើងចាស់ លោក ដួង សុខគា ត្រូវបានទស្សនិកជនជាច្រើន មានការកោតសរសើរ និងស្ញប់ស្ញែង ចំពោះសមត្ថភាពសិល្បៈរបស់លោក ដែលមានទេពកោសល្យ ក្នុងការច្រៀងភ្លេងការ និងអាយ៉ៃឆ្លើយឆ្លងបុរាណ ជាពិសេសកំណាព្យកាបឃ្លោងពាក្យចុងជួនបែបកំប្លែងស្ងួត ឲ្យអ្នកទស្សនាសើចសប្បាយរីករាយតាមលោកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ នាពេលបច្ចុប្បន្ន តារាពហុជំនាញជើងចាស់ លោក ដួង សុខគា ក៏នៅតែបន្តការងារលើវិស័យសិល្បៈនេះជាធម្មតា ខណៈដែលមានក្រុមសិល្បៈក្មេងៗជំនាន់ក្រោយចូលមកជាហូរហែរ។ ក្នុងនោះ ថ្វីបើមានរលកក្រោយច្រើនយ៉ាងណាក្តី ក៏ប្រិយភាពរៀមច្បងរូបនេះមិនបានធ្លាក់ចុះនោះទេ ។

ដោឡែក ថ្មីៗនេះក្រោយឃើញមានសកម្មភាពអ្នកដឹកនាំកំប្លែងក្មេងៗហាក់មានកាយវិការនិងពាក្យសំដីខ្លះហាក់មិនសមរម្យស្រាប់តែលោក សុខគា ចេញមុខមកអង្វរដល់ពួកគេបែបនេះថា

ខ្ញុំសូមអង្វរអ្នកដឹកនាំក្មេងៗ លេងកំប្លែង សូមមេត្តា កុំនាំគ្នាឱ្យប្រើពាក្យអសីលធម៌ កាយវិការមិនសមរម្យ ឱ្យសោះ! គេជាទំពាំង! រឿងសើចសប្បាយ មិនចាំបាច់ឈ្លើយទេ កាចក៏មិនចាំអសីលធម៌ដែរ! សូមមេត្តា អធ្យាស្រ័យ!

សារលោក ដួង សុខគា 

សូមទស្សនារូបភាពខាងក្រោម៖

លោក ដួង សុខគា
លោក ដួង សុខគា
លោក ដួង សុខគា
លោក ដួង សុខគា
លោក ដួង សុខគា
លោក ដួង សុខគា
សារលោក ដួង សុខគា
សារលោក ដួង សុខគា
ដួង សុខគា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T