Zhao Liying ឈ្នះក្ដី និងទទួលបានប្រាក់សំណង ទៅដល់....

//s9.kh1.co/5e/5e1bceb240f18ec964402c318481063aaea37453.jpg
តារា & កម្សាន្ដ

 ១៧-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារាសម្ដែងស្រី Zhao Liying បានឈ្នះក្ដីនៅក្នុងការបណ្ដឹងទៅលើក្រុមហ៊ុនមួយដែលបានប្រើប្រាស់រូបភាពខុសច្បាប់ និងទទួលបានប្រាក់សំណងជិត ៧ ម៉ឺនដុល្លា

ចិន៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ តារាល្បីៗជាច្រើន ត្រូវបានប្រើប្រាស់ដោយខុសច្បាប់ដោយពីក្រុមហ៊ុនម៉ាកផលិតផលតូចៗ ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ដោយសិល្បករខ្លះ បានដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមហ៊ុនទាំងនេះ ដើម្បីការពាររូបភាព និងកេរ្តិ៍ឈ្មោះរបស់ពួកគេ ក៏ដូចជាព្រមានដល់អ្នកគាំទ្រឱ្យមានការប្រុងប្រយ័ត្ននិងចៀសវាងការបោកប្រាស់ពីការយកផលចំណេញ ឬទិញផលិតផលដែលមានគុណភាពអន់ ធ្វើឱ្យប៉ះពាល់ដល់សុខភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ តារាសម្ដែងស្រី Zhao Liying ក៏ជាសិល្បករមួយរូបក្នុងចំណោមនោះ ដោយយោងតាម ប្រព័ន្ធផ្សព្វផ្សាយចិនមួយ បានរាយការណ៍ថា តុលាការទីក្រុងប៉េកាំង បានចេញសេចក្តីសម្រេចមួយនៅក្នុងករណីដែលតារាស្រីរូបនេះ បានប្តឹងទៅក្រុមហ៊ុនមួយពីបទប្រើប្រាស់រូបភាពខុសច្បាប់ ហើយជាលទ្ធផល សិល្បករស្រីរូបនេះ ក៏បានឈ្នះក្តី ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីការជំនុំជម្រះក្តីរួចមក ក្រុមហ៊ុនមួយនេះ ត្រូវបានបដិសេធការប្តឹង នៅក្នុងករណីរបស់ Zhao Liying ។ ប៉ុន្តែ តុលាការក៏បានតម្កល់សាលក្រម ដែលជនជាប់ចោទនឹងត្រូវសងជំងឺចិត្តដល់រូបនាង នូវចំនួនទឹកប្រាក់ប្រមាណជាង ៤៥០.០០០ យ័ន (ប្រហែលជិត ៧ម៉ឺន ដុល្លា) នៅក្នុងរយៈពេល ១០ ថ្ងៃ។ ជាពិសេស ក្រុមហ៊ុននេះ ព្រមទាំងមានកាតព្វកិច្ចធ្វើការសុំទោសជាសាធារណៈ ហើយធ្វើការដកចេញនូវផលិតផលទាំងអស់ដែលបានលក់ក្រោមឈ្មោះ Zhao Liying នៅលើទីផ្សារ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T