ក្រុមអ្នកវិទ្យាសាស្រ្ត នៅក្នុងប្រទេសចិន បានរកឃើញថា អាចបណ្តុះធ្មេញ ឲ្យលូតលាស់មកវិញបាន ដោយប្រើប្រាស់កោសិកាម្យ៉ាង (Stem Cells) ដែលបានមកពីទឹកនោមមនុស្ស។

យោងតាមប្រភពព័ត៌មាន BBC News បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្ត និងអ្នកស្រាវជ្រាវ នៅក្នុងវិទ្យាស្ថាន “Guangzhou Institutes of Biomedicine and Health” របស់ប្រទេសចិន បានរកឃើញចំណុចចាប់ផ្តើម ដើម្បីបណ្តុះធ្មេញដែលបាក់ និងគ្មានអនាម័យ ដោយការប្រើប្រាស់កោសិកាម៉្យាង (Stem Cells) ដែលបានមកពីទឹកនោមមនុស្ស។

បើតាមសម្តីរបស់អ្នកវិទ្យាសាស្រ្ត និងអ្នកស្រាវជ្រាវ នៅក្នុងវិទ្យាសា្ថននោះ បានឲ្យដឹងថា កោសិកាដែលបានមកពីទឹកនោម វានឹងរួមបញ្ចូលគ្នា ក្លាយទៅជាប្រព័ន្ធកោសិកាមួយ ហើយគេយកវាចាក់ចូលទៅក្នុងឆ្អឹងខ្ចី ដើម្បីបណ្តុះធ្មេញថ្មីមកវិញ ក្នុងរយៈពេល ៣សប្តាហ៏បន្ទាប់ពីចាក់រួច។

ទោះបីជាយ៉ាងនេះក៏ដោយ ការរកឃើញជំហ៊ានដំបូងនេះ ទទួលបានការរិះគន់យ៉ាងខ្លាំង។ លោក Prof Chris Mason អ្នកវិទ្យាសាស្រ្ត (Stem Cell Scientist) មកពីសាកលវិទ្យាល័យ “University College London” បានប្រាប់សារព័ត៌មាន BBC ថា នេះគឺជាវិធីមួយដ៏អាក្រក់បំផុត សម្រាប់បណ្តុះធ្មេញថ្មី ព្រោះប្រភពនៃកោសិកានេះ (Stem Cells) គឺបានមកពីទឹកនោមមនុស្ស៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]