ក្តៅៗ! រកឃើញអ្នកវិជ្ជមានកូវីដ១៩ ក្នុងចំណោមអ្នកដែលមកយកសំណាក ១៧១នាក់ នៅផ្សារភូមិសាមគ្គី

//s9.kh1.co/91/9100ae1f1fc3d0fab6b135b98d687077ef61ba66.jpg
សង្គម

 ១៦-កញ្ញា-២០២១ ៧ល្ងាច · ៣ ឆ្នាំមុន

ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាកប្រជាពលរដ្ឋ និងអាជីវករនៅ ផ្សារភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ដោយរកឃើញមានករណីវិជ្ជមានថ្មី។

ភ្នំពេញ៖ ថ្មីៗនេះ ក្រោយពីមានការសង្ស័យថា ផ្សារភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានការជាប់ពាក់ព័ន្ធ នឹងករណីកូវីដ១៩រួចមក ក្រុមគ្រូពេទ្យបានចុះទៅកាន់ទីតាំងភ្លាមព្រមទាំងសំណាកអ្នកដែលរស់ក្បែរៗនោះ និងអាជីវករនៅផ្សារនោះ ដោយរកឃើញករណីកូវី១៩វិជ្ជមាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅថ្ងៃទី១៦ កញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាកប្រជាពលរដ្ឋ និងអាជីវករនៅ ផ្សារភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយសារតែនៅថ្ងៃថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២១ រកឃើញអ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta ដែលស្នាក់នៅភូមិសាមគ្គី បានទៅទិញម្ហូបនៅទីតាំងខាងលើជាប្រចាំ មុនពេលមកតេស្តរកមើលមេរោគកូវីដ១៩។

ចំណែក លទ្ធផលតេស្តរហ័សលើកទី១ គឺរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ០២នាក់ ក្នុងចំណោមអ្នកដែលមកយកសំណាក ១៧១នាក់។

 អាស្រ័យហេតុនេះ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សកម្មភាពក្រុមគ្រូពេទ្យកំពុងយកសំណាកអ្នកសង្ស័យថាមានកូវីដ១៩

Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T