កងកម្លាំងប្រមាណ៥០នាក់ ហ្វឹកហាត់បើកបរទូកកាណូត និងរបៀបជួយសង្គ្រោះ បន្ទាប់ពីតំបន់មួយចំនួនរងគ្រោះខ្លាំងដោយសារតែជំនន់

//s9.kh1.co/ae/aeff9e341f175fb3de2fee97b4c36884679646d0.jpg
សង្គម

 ១៦-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

កងកម្លាំងប្រមាណ៥០នាក់ ហ្វឹកហាត់ រៀនបើកបរទូកកាណូត និងរបៀបជួយសង្គ្រោះពលរដ្ឋ បន្ទាប់ពីតំបន់មួយចំនួនរងគ្រោះខ្លាំងដោយសារតែជំនន់ទឹកភ្លៀង ធ្លាក់មកពីប្រទេសថៃ។


បន្ទាយមានជ័យ៖ កងកម្លាំងប្រមាណ៥០នាក់ ហ្វឹកហាត់ រៀនបើកបរទូកកាណូត និងរបៀបជួយសង្គ្រោះពលរដ្ឋ បន្ទាប់ពីតំបន់មួយចំនួនរងគ្រោះខ្លាំងដោយសារតែជំនន់ទឹកភ្លៀង ធ្លាក់មកពីប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក លោក ហ៊ឹល រ៉ាយ៉ា ប្រធានគណៈបញ្ជាការឯកក្រុងសិរីសោភ័ណ ចុះហ្វឹកហាត់ រៀនបើកបរទូកកាណូត ជាក់ស្តែងនៅផ្ទៃទឹក ដើម្បីត្រៀមជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ នៅក្នុងរដូវទឹកជំនន់ ដែលតែងតែកើតមានជារៀងរាល់ឆ្នាំ ដែលធ្វើឡើងនៅអាងម្កាក់ ស្ថិតនៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ។

ចំពោះការហ្វឹកហាត់នៃការបើកទូកស្មាច់ កាណូតនេះ គឺជាការរំលឹកមេរៀន ក៏ដូចជាបង្រៀនដល់កងកម្លាំងទាំងអស់ ឲ្យចេះបើកបរ បញ្ជាទូកកាណូត ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់ ពិសេសនៅក្នុងរដូវកាលទឹកជំនន់ ដែលនឹងអាចមកមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោក ហ៊ឹល រ៉ាយ៉ា ប្រធានគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ បានឲ្យដឹងថា ការហ្វឹកហាត់នេះ ធ្វើឡើងដោយផ្តោតសំខាន់ បង្រៀនលើការគ្រប់គ្រងទូកកាណូត ការរៀនបើកឲ្យបានស្ទាត់ និងបន្តបង្ហាត់ពីរបៀបជួយសង្គ្រោះពលរដ្ឋ ក្នុងពេលជួបគ្រោះធម្មជាតិទឹកជំនន់។

លោកបានបញ្ជាក់ថា ក្នុងការចុះបង្ហាត់បង្រៀនដល់កងកម្លាំងនេះ ធ្វើឡើងដោយមានការចង្អុលបង្ហាញ ណែនាំដោយផ្ទាល់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានដាក់ចេញវិធានការបន្ទាន់ ត្រៀមជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ដោយបទពិសោធន៍ឆ្នាំ២០២០កន្លងទៅ ក្រុងសិរីសោភ័ណ ក៏ជាក្រុងមួយ ដែលរងគ្រោះខ្លាំងដោយសារតែជំនន់ទឹកភ្លៀង ធ្លាក់មកពីប្រទេសថៃ បន្ទាប់ពីស្រុកមង្គលបូរី។

យ៉ាងណាមិញ បើទោះបីជាទឹកជំនន់មិនមានការគំរាមគំហែងខ្លាំងយ៉ាងក៏ដោយ គណៈបញ្ជាការឯកភាពក្រុង ក៏បានត្រៀមរួចជាស្រេច តាមរយៈត្រៀមទីទួលសុវត្ថិភាព ឧបករណ៍សង្គ្រោះបន្ទាន់ផ្សេងៗផងដែរ ៕ 

សូមចូលទស្សនារូបភាពខាងក្រោម៖

សកម្មភាពកងកម្លាំងកំពុងតែហ្វឹកហាត់
សកម្មភាពកងកម្លាំងកំពុងតែហ្វឹកហាត់
សកម្មភាពកងកម្លាំងកំពុងតែហ្វឹកហាត់
សកម្មភាពកងកម្លាំងកំពុងតែហ្វឹកហាត់
សកម្មភាពកងកម្លាំងកំពុងតែហ្វឹកហាត់
សកម្មភាពកងកម្លាំងកំពុងតែហ្វឹកហាត់
សកម្មភាពកងកម្លាំងកំពុងតែហ្វឹកហាត់
សកម្មភាពកងកម្លាំងកំពុងតែហ្វឹកហាត់
សកម្មភាពកងកម្លាំងកំពុងតែហ្វឹកហាត់
សកម្មភាពកងកម្លាំងកំពុងតែហ្វឹកហាត់
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T