មិនទៅណាទេ! តារាឆ្នើម Bayern Munich រូបនេះ ព្រមបន្ដកុងត្រាថ្មីដល់ឆ្នាំ២០២៦

//s9.kh1.co/c2/c2438c8f349f478fd27c58641c9ff600939e9a19.jpg
កីទ្បា

 ១៦-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

តារាឆ្នើម Bayern Minch រូបនេះ ព្រមបន្ដកុងត្រាថ្មីដល់ឆ្នាំ២០២៦

អាល្លឺម៉ង់៖ ខ្សែបម្រើឆ្នើម Leon Goretzka របស់ក្រុម Bayern Munich បានយល់ព្រមបន្ដកុងត្រាថ្មីនៅទឹកដី Allianz Arena រហូតដល់ឆ្នាំ២០២៦ ខណៈដែលកុងត្រាបច្ចុប្បន្ននឹងផុតកំណត់នៅចុងបញ្ចប់រដូវកាល ​២០២១-២០២២នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែបម្រើវ័យ ២៦ឆ្នាំរូបនេះត្រូវគេរំពឹងថានឹងទទួលបានថ្លៃនឿយហត់ចន្លោះពី ១២ ទៅ ១៥លានអឺរ៉ូ (ឬប្រមាណ ១៤ ទៅ ១៧លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។

ខ្សែបម្រើ Goretzka និងថ្នាក់ដឹកនាំក្លិប
ខ្សែបម្រើ Goretzka និងថ្នាក់ដឹកនាំក្លិប

គួរបញ្ជាក់ថា Goretzka បានផ្ទេរពី Schalke មកចូលរួម Bayern Munich ក្នុងឆ្នាំ២០១៨ ហើយកន្លងមកនេះ បានឈ្នះពាន ​Bundesliga ៣ដង, DFB-Pokal  ២ដង, DFL Supercup ៣ដង, Champions League ម្ដងក្នុងឆ្នាំ២០២០ ហើយរួមទាំងពាន UEFA Super Cup និង FIFA Club World Cup ម្ដងផងដែរ។

ខ្សែបម្រើ Goretzka
ខ្សែបម្រើ Goretzka

ជម្រើសជាតិអាល្លឺម៉ង់រូបនេះ រកបាន២៥គ្រាប់ហើយ សម្រាប់ Bayern Munich ពីការបង្ហាញខ្លួនចំនួន១១៨ប្រកួត និងបានបង្ហាញខ្លួនចំនួន ៣៨ប្រកួតសម្រាប់ក្រុមជម្រើសជាតិផងដែរ៕

ប្រភពgoal

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T