វ៉ាស៊ីនតោនៈ យោងតាម ទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅរាត្រី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១២ថា ការទទួលទានអាហារ ណាដែលមិនសូវ សម្បូរជាតិខ្លាញ់ច្រើន ពោលអាហារដែលមាន ជាតិខ្លាញ់តិច អាចជួយកាត់ បន្ថយរោគដាច់សរសៃឈាម ក្នុងខួរក្បាល បានមួយកម្រិតដែរ ។

ការសិក្សាស្រាវជ្រាវ បានឱ្យដឹងថា ពលរដ្ឋដែលចូលចិត្ដ ទទួលទានទឹកដោះគោ ដែលមានជាតិខ្លាញ់ទាប ពួកគេអាច ទទួលបានប្រយោជន៍ យ៉ាងច្រើន ដោយអាចជួយកាត់ បន្ថយរោគដាច់សរសៃ ឈាមក្នុងខួរក្បាលបាន ។ ក្នុងនោះមាន ទឹកដោះគោជូរ រួមទាំងប្រូម៉ា ដែលមាន ជាតិខ្លាញ់ទាប ។

តាមការសិក្សាបានបញ្ជាក់ថា មានពលរដ្ឋជិត ៧៥ពាន់នាក់ ក្នុងនោះពួកគេមាន អាយុចន្លោះពី៤៥-៨៣ឆ្នាំ ដែលមិន មានរោគបេះដូង ដាច់សរសៃ ឈាម ក្នុងខួរក្បាល និងមហារីក បានចូលរួមក្នុង ការសិក្សាស្រាវជ្រាវមួយនេះ ។ ដោយលទ្ធផលដែលទទួល បានពីការហូបចុក អាហារប្រមាណ ៩៦មុខ រួមទាំងភេសជ្ជៈ និងជាប្រចាំថ្ងៃផងនោះ ។ ការទទួលទានអាហារទឹក ជាប្រចាំដែលត្រូវបាន បែងចែកជា៨មុខ ខុសៗគ្នា គឺមិនមាន ផលប៉ះពាល់ ដល់អ្វីឡើយ ។

តួលេខបានបង្ហាញឱ្យដឹងថា ក្នុងអំឡុងពេល១០ឆ្នាំ មកនេះ អ្នកកើតរោគដាច់ សរសៃឈាម បានកើនឡើងដល់ ៤,០៨៩នាក់ ក្នុងនោះស្ដ្រីមាន ១,៦៨០នាក់ និងបុរស២,៤០៩នាក់ ។

តាមការស្រាវជ្រាវបានបញ្ជាក់ថា នៅពេលទទួលទាន អាហារប្រចាំថ្ងៃដែល កម្រិតជាតិខ្លាញ់ទាប នឹងអាចជួយកាត់ បន្ថយរោគដាច់ សរសៃឈាមក្នុងខួរក្បាល បានដល់ទៅ១២ភាគរយ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]