កូវីដខ្លាំងពេក កន្លែងបោះបង់ឡានតាក់ស៊ីនៅថៃ ក្លាយជាកន្លែងដាំបន្លែ

//s9.kh1.co/96/9680ea1c4aca399c876d0395ea5f210eea06a758.jpg
សង្គម

 ១៦-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

រថយន្ដតាក់ស៊ីជាច្រើនពាន់គ្រឿង ត្រូវបានគេបោះបង់ចោលនៅកន្លែងជាច្រើនទូទាំងតំបន់

ថៃ៖ ក្រោយពីរយៈពេល១ឆ្នាំកន្លះ នៃការខាតបង់ និងបំណុលយ៉ាងធ្ងន់ធ្ងរសម្រាប់អ្នកបើកបររថយន្ដតាក់ស៊ី មានរថយន្ដតាក់ស៊ីប្រមាណជាង៣០០គ្រឿង បានចតទុកចោលនៅ Ratchapruek ក្នុងទីក្រុងបាងកក ប្រទេសថៃ ដែលអ្នកបើកបរមិនលើសពី២.០០០នាក់ បានប្រគល់យានយន្ដរបស់ពួកគេឲ្យក្រុមហ៊ុនវិញ ដោយសារតែមិនអាចបង់ថ្លៃជួលអំឡុងពេលជំងឺកូវីដ-១៩រាតត្បាតឥតឈប់ឈរ។ ហើយទីកន្លែងក៏បានប្រែក្លាយទៅជាកន្លែងដាំបន្លែ ដែលដាក់ដាំនៅលើដំបូលរថយន្ដតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ អ្នករថយន្ដតាក់ស៊ីម្នាក់បានធ្វើការត្អូញត្អែរថា រូបលោកផ្ទាល់បានជំពាក់លុយខាងការ៉ាស អស់រយៈពេលបីខែមកហើយ ហើយលោកមិនដឹងឡើយថា តើនៅចុងខែកញ្ញានេះ លោកអាចរកប្រាក់មកបង់បានឬយ៉ាងណាទេ។

យ៉ាងណាមិញ ងាកទៅកាន់សម្ដីរបស់លោក Thapakorn Asawalertkul ជាទីប្រឹក្សាសហប្រតិបត្តិការបាននិយាយថា រថយន្ដតាក់ស៊ីជាច្រើនពាន់គ្រឿង ត្រូវបានគេបោះបង់ចោលនៅកន្លែងជាច្រើនទូទាំងតំបន់ ហើយគេក៏ធ្លាប់បានស្នើសុំជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាលផងដែរ៕

ប្រភព: Coconuts.co / Thai PBS

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T