បើមិនប្រាប់ មិនដឹងZhou Xun អាយុ៤៦ឆ្នាំទេ

//s9.kh1.co/18/18e965fd39aecd78017a01b356a6b63f380e9753.jpg
តារា & កម្សាន្ដ

 ១៦-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មិនសរសើរមិនបាន ចូលវ័យ៤៦ឆ្នាំហើយ Zhou Xun នៅរក្សាបានសម្រស់ដ៏ស្រស់ស្អាតដដែល។

ចិន៖ ជាការពិតណាស់  Zhou Xun កើតនៅឆ្នាំ ១៩៧៤  នៅពេលនាងនៅវ័យជំទង់នាងគឺជាតារាម៉ូដែលថតរូបប្រតិទិនចិនដ៏ពេញនិយម ដែលទទួលបានការស្រឡាញ់ដោយភាពវៃឆ្លាតនិងភាពស្រស់ស្អាតរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ដោយសារតែភាពស្រស់ស្អាតរបស់នាង Zhou Xun បានទទួលជោគជ័យជាមួយនឹងការសម្តែងតាមកញ្ចក់ទូរទស្សន៍និងភាពយន្តជាតារាលេចធ្លោបំផុត នៅក្នុងវិស័យភាពយន្តចិន សឹងតែគ្រប់រឿងភាគ នាងតែងបានដើរតួឯកជានិច្ច។ 

ជាក់ស្តែង ក្នុងឆ្នាំ២០២១នេះដែរ តារាស្រីរូបនេះ ឈានចូលវ័យ៤៦ឆ្នាំទៅហើយ តែរូបនាងនៅតែ ប្រឡូកក្នុងវិស័យសិល្បៈដដែល និងលេចមុខលើគម្របទស្សនាវដ្តីក៏ដូចជាយីហោគ្រឿងសម្អាងល្បីៗជាហូរហែផងដែរ ។

លើសពីនេះទៅទៀត Zhou Xun បានធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍ជាមួយនឹងសម្រស់ ដែលមិនមានការផ្លាស់ប្តូរច្រើនទាល់តែសោះ ដោយការលេចមុខ ជាមួយសក់លាបពណ៌ សេះបង្កង់ សម្លៀកបំពាក់តឹងណែន Zhou Xun ដែលបង្ហាញខ្លួននៅក្នុងទស្សនាវដ្តីម៉ូដ Marie Claire ប្រទេសចិន ។គេសង្គេតឃើញ រូបរាងនិងសម្រស់របស់តារាស្រីរូបនេះ ហាក់ដូចជាមិនផ្លាស់ប្តូរតាមពេលវេលាឡើយ នាងនៅក្មេងរក្សាបានរាងស្លីមជាមួយនឹងផ្ទៃមុខគ្មានស្នាមជ្រួញ៕

សូមទស្សនារូបភាពខាងក្រោម៖

 Zhou Xun
 Zhou Xun
 Zhou Xun
 Zhou Xun
 Zhou Xun
 Zhou Xun
 Zhou Xun
 Zhou Xun
 Zhou Xun
 Zhou Xun
 Zhou Xun
 Zhou Xun
 Zhou Xun
 Zhou Xun
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T