កំពុងពិបាករឿងផ្ទុះកូវីដផង Poh Nattawut ត្រូវចោរគាស់ហាងឡើងខ្ទេចខ្ទី

//s9.kh1.co/9e/9ebb33250c7a0a9c6d02b2e8c7dc7e5e0ba74635.jpg
តារា & កម្សាន្ដ

 ១៦-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ខណៈពេលស្ថិតក្នុងស្ថានភាពលំបាកដោយសារជំងឺកូវីដ១៩ផង តារាប្រុស លោក Poh Natthawut ត្រូវបានចោរចូលមកកម្ទេចហាងឡើងខ្ទេចខ្ទីគ្មានសល់

ថៃ៖ នៅពេលស្ថានភាពជំងឺកូវីដ១៩ កំពុងតែរីករាលដាលខ្លាំង បានធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះការរកស៊ីរបស់មនុស្សជាច្រើន ហើយនៅក្នុងនោះ តារាប្រុស លោក Poh Natthawut គឺជាតារាល្បីម្នាក់ទៀត ដែលជំនួញរបស់ខ្លួនត្រូវបានរងផលប៉ះពាល់ដោយសារជំងឺមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ខណៈពេលកំពុងតែស្ថិតក្នុងស្ថានភាពដ៏លំបាកមួយនេះ លោក Poh Nattawut ក៏បានជួបរឿងដ៏នឹកស្មានមិនដល់ ដែលជាសំណាងអាក្រក់ម្តងហើយម្តងទៀត ដោយសារតែ ហាងរបស់លោក ត្រូវបានវាយប្រហារដោយឧក្រិដ្ឋជន កាលពីពេលថ្មីៗនេះ។ 

ក្នុងនោះដែរ តារាប្រុសរូបនេះ បានរៀបរាប់និងបង្ហោះវីដេអូទិដ្ឋភាពក្នុងហាងដែលត្រូវបានកម្ទេចដោយក្រុមចោរ ដោយបាននិយាយថា៖ 

ត្រូវចោរកម្ទេចហាងខូចហើយ។ ចូលតាមពិដានទេ ... ខ្ញុំចង់ប្រាប់ទៅលោកចោរថា ថ្ងៃស្អែកសូមយករបស់របរមកដាក់ក្នុងហាងវិញផង។ បន្ទាប់មកខ្ញុំនឹងមិនរករឿងអ្វីទេ តែប្រសិនបើមិនឲ្យមកវិញទេ អ្វីគ្រប់យ៉ាងនឹងត្រូវបានកាត់ទោសតាមផ្លូវច្បាប់។ 

Poh Natthawut

យ៉ាងណាមិញ បន្ទាប់ពីបានជ្រាបពីដំណឹងនេះហើយ បណ្ដាហ្វេនៗជាច្រើន ក៏បានមកចូលមកសួរនាំដោយក្តីបារម្ភ​​ ព្រមទាំងផ្តល់ការលើកទឹកចិត្ត និងសូមឲ្យចាប់បានជនល្មើសឱ្យបានឆាប់ៗ ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Poh Natthawut
Poh Natthawut
Poh Natthawut
Poh Natthawut
Poh Natthawut
Poh Natthawut
រូបភាពក្នុងហាងរបស់ Poh Natthawut ដែលត្រូវបានកម្ទេច

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T