ឥទ្ធិពលពិតៗ! គ្រាន់តែ Ronaldo មកដល់ភ្លាម តារាឆ្នើម Man UTD រូបនេះត្រៀមបន្ដកុងត្រាថ្មី៥ឆ្នាំ

//s9.kh1.co/dd/dd872fa7be4153edbe09fb301d763b4a6f6e7494.jpg
កីទ្បា

 ១៦-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

គ្រាន់តែ Ronaldo មកដល់ភ្លាម តារាឆ្នើម Man UTD រូបនេះត្រៀមបន្ដកុងត្រាថ្មី៥ឆ្នាំ។

អឺរ៉ុប៖ Bruno Fernandes គ្រោងនឹងចុះកុងត្រាថ្មីរយៈពេល៥ឆ្នាំជាមួយក្លិប Manchester United ដោយទទួលបានប្រាក់ឈ្នួល ២៥ម៉ឺនផោន (ឬប្រមាណ ៣៤ម៉ឺនដុល្លារ) ក្នុងសប្ដាហ៍ បន្ទាប់ពីការមកដល់របស់មិត្ដរួមក្រុមជម្រើសជាតិព័រទុយកាល់ Cristiano Ronaldo ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Fernandes
Fernandes

ពិតណាស់ បច្ចុប្បន្ន Fernandes មិនទាន់ចុះកុងត្រាថ្មីជាមួយក្រុមបិសាចក្រហមនៅឡើយទេ ខណៈមានក្រុមបងធំនៅ La Liga គឺ Real Madrid និង Barcelona បានបង្ហាញការចាប់អារម្មណ៍មកលើរូបគេ។

តែយ៉ាងណាមិញ កាសែត The Sun បានឲ្យដឹងថា Fernandes ជិតឈានដល់ការសម្រេចចិត្ដចុះកុងត្រាថ្មីរយៈពេលវែង ៥ឆ្នាំជាមួយ ​​Man United  ដែលនឹងអាចប្រកាសនៅចុងខែនេះតែម្ដង។ របាយការណ៍អះអាងដែរថា ខ្សែបម្រើរូបនេះ ចង់បន្ដស្នាក់នៅ Old Trafford បន្ទាប់ពីការមកដល់របស់មិត្ដរួមជាតិ Ronaldo  នារដូវកាលថ្មី រួមទាំងកីឡាករលំដាប់ពិភពលោកផ្សេងទៀតដូចជា ​ Raphael Varane និង Jando Sacho ជាដើម។

Fernandes និង Ronaldo 
Fernandes និង Ronaldo 

គួររម្លឹកថា កីឡាករវ័យ២៧ឆ្នាំរូបនេះ បានផ្លាស់ពីក្លិប​ Sporting Lisbon មក Man United ក្នុងតម្លៃ ៦០លានផោន (ឬប្រមាណ ៨២លានដុល្លារ) កំលុងខែមករា ឆ្នាំ២០២០ ហើយបច្ចុប្បន្នបានក្លាយជាតួអង្គសំខាន់របស់ Man United ដោយរកបាន ៤៤គ្រាប់ ពីការបង្ហាញខ្លួនក្នុងក្របខណ្ឌ Premier League បាន៨៥ប្រកួត៕

ប្រភពmetro

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T