វេចអង្ករដើររក បើបានប្តីបែបនេះ! ថមមី និយាយដូច្នេះ ក្រោយជះលុយ ទិញគ្រឿងពេជ្រខ្ទង់១០ម៉ឺនដុល្លារ ឲ្យប្រពន្ធពាក់លេង

//s9.kh1.co/16/16056150bcbf38a50ea9281198cef1d0d638d9ca.jpg
តារា & កម្សាន្ដ

 ១៦-កញ្ញា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

វេចអង្ករដើររកចុះ បើបានដៃគូជីវិត ជាស្វាមីដូច តារាប្រុស ថមមី និយាយតែដូច្នេះ ក្រោយជះលុយខ្ទង់១០ម៉ឺនដុល្លារ លើអលង្ការភរិយា

រាជធានីភ្នំពេញ ៖ ទោះបីជា មិនបានឡើងច្រៀងដូចមុន តែតារាចម្រៀង សួស វីហ្សា និងស្វាមី មួយរយៈចុងក្រោយនេះ កំពុងតែឡើងកូដខ្លាំង ព្រោះ ស្វាមីតារាស្រីរូបនេះ ក៏ត្រូវបាន បណ្តាអ្នកគាំទ្រដឹងច្បាស់ថា កំពុងតែជោគជ័យលើ វិស័យអចលទ្រព្យនៅកម្ពុជា ជាមួយនឹងក្រុមមិត្តភក្តិដែល កាលពីម្សិលមិញនេះ រូបនាងនិងស្វាមី ធ្វើឲ្យបណ្តាអ្នកគាំទ្រ ស្រឡាំងកាំង ក្រោយរូបនាង ត្រូវអ្នកនាង ទ្រី ដាណា ទម្លាយថា ជះលុយជាង ១០ម៉ឺនដុល្លារ លើគ្រឿងពេជ្រមួយឈុតធំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក្រោយសម្រេចជះលុយខ្ទង់សែនដុល្លារហើយនោះ តារាប្រុស ថមមី ដែលជាស្វាមីរបស់ តារាចម្រៀងរូបនេះ មើលទៅហាក់មិនសោកស្តាយឡើង ខណៈចំនួនទឹកប្រាក់នេះ អាចទិញផ្ទះល្វែងមួយខ្នងបាន។

តែផ្ទុយទៅវិញ ជំនួសឲ្យការសោកស្តាយទឹកប្រាក់ចំនួន ច្រើនថ្នាក់នេះ ថមមី បែរជា សម្តែងអារម្មណ៍រីករាយខ្លាំង រួចពោលពាក្យយ៉ាងដូច្នេះថា ៖

ថ្ងៃនេះបែកញើសជោគថ្ងាស់ មេស្រីលេងម៉ាក្បាច់នេះ ថាមកហាងបងស្រីទ្រីដាណា មកទិញកាដូទុកសម្រាប់កូនស្រីខែក្រោយ អាយុ១ឆ្នាំទេ តែម៉ែចង់បានជាងកូនទៀតទាទិញឡើងវិលមុខប្តីចឹងម៉ង សៀងខលលីងហើយខ្ញ៉ំ ធ្ងន់ជាងស្រាសជាមួយមិត្តចិនយប់មិញទៀត ដើម្បីអូននិងកូនសប្បាយចិត្តមានក្តីសុខ បងអាចហូបអំបិលជាមួយបាយកកបាន TSJ Family => Sous Visa លុយបងអាចរកបាន តែស្នាមញញឹមអូននិងកូនរឹតតែចង់បាន I Love You Baby សំខាន់ខ្ញ៉ំថ្ងៃនឹងញញឹមមិនសូវជាសមសោះ៕

ថមមី

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាប្រុស ថមមី
  តារាប្រុស ថមមី
  តារាប្រុស ថមមី និងភរិយា
  តារាប្រុស ថមមី និងភរិយា
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
សួស វីហ្សាថមមី
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T