អគារ អាយ អេស អាយ៖ អគារការិយាល័យទំនើបដំបូងបង្អស់ក្នុងតំបន់វេងស្រេង ត្រៀមខ្លួនរួចរាល់សម្រាប់ការជួល!

//s9.kh1.co/12/120cbc9e6b3a6ef6dbf02f06c887232846142c65.jpg
សង្គម

 ១៦-កញ្ញា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

អគារ អាយ អេស អាយ ជាអគារពាណិជ្ជកម្មទំនើបដំបូងគេបង្អស់នៅលើមហាវិថី វេង ស្រេង

ភ្នំពេញ៖ អគារ អាយ អេស អាយ (ISI Tower) ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍របស់ KMH Park ហើយមានទីតាំងនៅតាមបណ្តោយមហាវិថីវេងស្រេង នឹងក្លាយជាអគារការិយាល័យទំនើបដំបូងគេបង្អស់ សម្រាប់អាជីវកម្មនាំមុខនានានៅក្នុងតំបន់នេះសម្រាប់ប្រើប្រាស់ ចាប់ផ្តើមពីខែវិច្ឆិកាខាងមុខនេះតទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អភិវឌ្ឍន៍ដោយក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកជាប់លំដាប់ថ្នាក់មួយ ដែលជាសមាជិកនៃ ISI GROUP អគារនេះនឹងក្លាយជាអគារពាណិជ្ជកម្មទំនើបតែមួយគត់នៅក្នុងតំបន់វេងស្រេង និងតំបន់ចោមចៅ។ ដោយមានទីតាំងនៅលើបណ្តោយផ្លូវវេងស្រេងផ្ទាល់ អគារ អាយ អេស អាយ ស្ថិតនៅចំចំណុចយុទ្ធសាស្ត្រមួយ ដែលមានចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីផ្លូវបំបែកស្ទឹងមានជ័យ និងរង្វង់មូលចោមចៅ ហើយលោកអ្នកនឹងអាចមើលឃើញទិដ្ឋភាពតំបន់ដែលព័ទ្ធជុំវិញផងដែរ។

ដោយមានចម្ងាយជិត ចំណាយពេលត្រឹមតែ ២០ នាទីទៅតំបន់បឹងកេងកង អគារនេះសមស្របបំផុតសម្រាប់អាជីវកម្មទាំងឡាយណា ដែលត្រូវការការិយាល័យធ្វើការដែលមានស្តង់ដារខ្ពស់ ហើយក្នុងពេលតែមួយនោះថែមទាំងមានទីតាំងស្ថិតនៅក្បែរឃ្លាំងធំទូលាយ ដើម្បីប្រើប្រាស់ជាកន្លែងស្តុកឥវ៉ាន់ដែលងាយស្រួលចេញចូល ជាស្ទូឌីយ៉ូ ឬសម្រាប់ការពង្រីកអាជីវកម្មនៅថ្ងៃខាងមុខជាដើម។

អគារ អាយ អេស អាយ មានកម្ពស់ ៩ ជាន់ និងមានទីធ្លាសម្រាប់ជួលលើសពី ៤៥០០ ម៉ែត្រការ៉េ។ មកទល់ពេលនេះ អគារត្រូវបានជួលអស់ ៦៥% ហើយ។ រចនាឡើងដោយក្រុមហ៊ុន HKA & Partners អគារ អាយ អេស អាយ មានទីតាំងការិយាល័យធំទូលាយ ដែលត្រូវបានរចនាឡើងឲ្យមានភាពបត់បែនទៅតាមតម្រូវការរបស់អ្នកជួល។ ភាពបត់បែននេះនឹងផ្តល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្ម ដែលជួលទីធ្លាក្នុងអគារទាំងអស់ ក្នុងការចាត់ចែង និងរៀបចំប្លង់ការិយាល័យ ឲ្យសមទៅតាមបែបបទ និងវប្បធម៌ធ្វើការរបស់ខ្លួន។ អគារនេះមានបរិក្ខារគ្រប់បែបយ៉ាងដូចជា កន្លែងចតឡានម៉ូតូធំទូលាយ ជណ្តើរយន្ត ២ សន្តិសុខ ២៤ ម៉ោង កន្លែងចម្អិនអាហារនៅគ្រប់ជាន់ និងថែមទាំងមានរានហាលជាន់ដំបូលឯកជនមួយទៀតផង។

ទេសភាពពីខាងលើផ្សារទំនើប ខេ ម៉ល (បញ្ចប់ការដ្ឋានក្នុង ត្រីមាសទី ៣ ឆ្នាំ ២០២១) KMH Parkនិងទីធ្លាជុំវិញអគារ អាយ អេស អាយ
ទេសភាពពីខាងលើផ្សារទំនើប ខេ ម៉ល (បញ្ចប់ការដ្ឋានក្នុង ត្រីមាសទី ៣ ឆ្នាំ ២០២១) KMH Parkនិងទីធ្លាជុំវិញអគារ អាយ អេស អាយ

ម៉្យាងវិញទៀត នៅទល់មុខអគារការិយាល័យនេះ នឹងមានវត្តមានផ្សារទំនើប ខេ ម៉ល ដែលជាផ្សារទំនើបដ៏ថ្មីស្រឡាងមួយដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ KMH Park នេះផងដែរ។ ផ្សារនេះនឹងចាប់បើកដំណើរការដំណាលគ្នាជាមួយអគារ អាយ អេស អាយ នៅក្នុងខែវិច្ឆិកាខាងមុខនេះ។ អគារ អាយ អេស អាយ ផ្តល់នូវបរិយាកាសធ្វើការដែលមានផាសុកភាព និងបរិក្ខារជាច្រើនសម្បូរបែបដែលមិនអាចប្រៀបបានសម្រាប់បុគ្គលិកដែលធ្វើការនៅក្នុងអគារទាំងអស់។ អ្នកធ្វើការនៅក្នុងអគារ ក៏ដូចជាប្រជាជនដែលរស់នៅជុំវិញតំបន់នេះ នឹងមានភាពងាយស្រួលក្នុងការចូលទៅកាន់ហាងដែលមានស្លាកយីហោល្បីៗទាំងក្នុង និងក្រៅប្រទេសដូចជា ហាងកាហ្វេ Brown ផ្សារទំនើប Lucky ហាង Daiso ហាងសម្ភារៈកីឡា Decathlon ហាងនំបុ័ង Tous les Jours ហាងការ៉េម Dairy Queen ហាងសម្លៀកបំពាក់ Zando រោងភាពយន្ត Legend Cinema ហាងតែ Gong Cha និងហាងជាច្រើនផ្សេងទៀត។

ទេសភាពគម្រោងអភិវឌ្ឍន៍ KMH Park មើលពីដងវិថី KMH ដែលនឹងផ្តល់ភាពងាយស្រួល និងបរិយាកាសទំនើបសម្រាប់អ្នករស់នៅជុំវិញតំបន់នេះ
ទេសភាពគម្រោងអភិវឌ្ឍន៍ KMH Park មើលពីដងវិថី KMH ដែលនឹងផ្តល់ភាពងាយស្រួល និងបរិយាកាសទំនើបសម្រាប់អ្នករស់នៅជុំវិញតំបន់នេះ

អគារ អាយ អេស អាយ គឺជាគម្រោងអភិវឌ្ឍដ៏គួរឲ្យកត់សម្គាល់មួយនៃគម្រោងអភិវឌ្ឍន៍របស់ KMH Park ទាំងមូល ដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលជាសមាជិកមួយនៃ ISI GROUP។ ជាក់ស្តែងអគារនេះបានយកឈ្មោះពីសម្ព័ន្ធក្រុមហ៊ុននេះផងដែរ។ គម្រោងអភិវឌ្ឍន៍ទាំងអស់នេះ សបញ្ជាក់ឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់សម្ព័ន្ធក្រុមហ៊ុន ISI GROUP ក្នុងគោលបំណងចង់បង្កើតការផ្លាស់ប្តូរវិជ្ជមានក្នុងផ្នែកសង្គម សេដ្ឋកិច្ច បរិស្ថានសម្រាប់មនុស្ស និងអាជីវកម្មនានានៅក្នុងតំបន់វេងស្រេងនេះ។

នៅក្នុងការអភិវឌ្ឍន៍ដំណាក់កាលទីមួយ គម្រោងអភិវឌ្ឍន៍ KMH Park នេះបានបង្កើតឡើងនូវអគារ អាយ អេស អាយ ផ្សារទំនើប ខេ ម៉ល ផ្ទះពាណិជ្ជកម្ម ៤០ តារាងបាល់ទាត់មួយ និងទីធ្លាបៃតងជាច្រើនកន្លែងផងដែរ។ គម្រោងនេះនឹងបន្តដើរតួជាម្ចាស់ផ្ទះសម្រាប់សហព័ន្ធក្រុមហ៊ុន ISI GROUP នានាដូចជា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ដែលធ្លាប់បានតាំងទីនៅក្នុងតំបន់នេះអស់រយៈពេល ២០ ឆ្នាំរួចមកហើយ។

 អគារ អាយ អេស អាយ ផ្តល់នូវបរិយាកាសធ្វើការទំនើប ដោយប្រកាន់យកនូវគុណភាព និងស្តង់ដាអន្តរជាតិដូចគ្នានឹងអគារការិយាល័យ Raintree (ខាងលើ) ដែលជាគម្រោងអភិវឌ្ឍន៍មួយទៀតរបស់ អឺបេនលែន
 អគារ អាយ អេស អាយ ផ្តល់នូវបរិយាកាសធ្វើការទំនើប ដោយប្រកាន់យកនូវគុណភាព និងស្តង់ដាអន្តរជាតិដូចគ្នានឹងអគារការិយាល័យ Raintree (ខាងលើ) ដែលជាគម្រោងអភិវឌ្ឍន៍មួយទៀតរបស់ អឺបេនលែន

អគារ អាយ អេស អាយ ប្រកាន់យកនូវគុណភាព និងស្តង់ដារអន្តរជាតិយ៉ាងខ្ជាប់ខ្ជួន ដែលស្រដៀងគ្នានឹងគម្រោងអភិវឌ្ឍន៍មុនមួយរបស់ក្រុមហ៊ុន អឺបេនលែន (Urbanland) គឺ Raintree ដែលជាអគារការិយាល័យលេចធ្លោមួយនៅកណ្តាលទីក្រុងភ្នំពេញ ដែលផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការរចនា និងសហគមន៍។ អគារការិយាល័យនេះតាំងទីនៅចំកណ្តាលតំបន់ពាណិជ្ជកម្ម និងធនាគារនៃទីក្រុងភ្នំពេញ ហើយធ្លាប់ទទួលបានពានរង្វាន់សម្រាប់គម្រោងអភិវឌ្ឍន៍ការិយាល័យធ្វើការដែលល្អជាងគេមួយក្នុងឆ្នាំ ២០១៧ ពីកម្មវិធីពានរង្វាន់អចលនទ្រព្យអន្តរជាតិ (2018 International Property Awards ) ផងដែរ។ ក្រុមហ៊ុន អឺបេនលែន (Urbanland) ប្តេជ្ញាផ្តល់ជូននូវកម្រិតស្តង់ដាររចនាដដែលសម្រាប់អ្នកជួលទីធ្លានៅក្នុងអគារ អាយ អេស អាយ នៅលើផ្លូវវេងស្រេងនេះ។

អគារចាប់បើកសម្រាប់ការជួលពីពេលនេះតទៅ។ សូមអញ្ជើញកក់ការណាត់ជួបឯកជន ដើម្បីទស្សនាប្លង់អគារជាក់ស្តែងតាមលេខទូរស័ព្ទ 012 789 013 ឬក៏ចូលទៅកាន់គេហទំព័រ https://www.urbanlandasia.com/projects/isi-tower ដើម្បីស្វែងយល់បន្ថែម៕

អំពី អឺបេនលែន ( Urbanland)

ក្រុមហ៊ុន អឺបេនលែន (Urbanland) គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកមួយដែលមានគោលដៅ​បង្កើតកន្លែងដែលមានភាពច្នៃប្រឌិតខ្ពស់ដើម្បីឲ្យគ្រប់គ្នារស់នៅ ធ្វើការ និង កម្សាន្ដ ជាមួយការប្ដេជ្ញាទៅលើ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។​ ក្រុមហ៊ុន អឺបេនលែន (Urbanland) បានបង្កើតឡើងនៅឆ្នាំ ២០១៣ ដោយលោកស្ថាបត្យករ កាំង ហុក ដោយលោកជឿជាក់ថា ការផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អដើម្បីជួយលើកកម្ពស់គុណភាព រស់នៅរបស់ពួកគេ និងបង្កើតនូវបរិយាកាសដែលមានផាសុកភាពជាងមុន។  

ក្រុមហ៊ុនអឺបេនលែន (Urbanland) ក៏ជាសមាជិកមួយនៃសហព័ន្ធក្រុមហ៊ុន ISI GROUP ដែលជាក្រុមហ៊ុនក្នុង ស្រុកខ្នាតធំមួយដែលមានបទពិសោធន៍រហូតដល់២២ឆ្នាំនៅក្នុងវិស័យសំណង់។ ក្រុមហ៊ុនអឺបេនលែន (Urbanland) ត្រូវបានទទួលស្គាល់តាមរយៈការបង្កើតនូវគម្រោង ប្រណីតៗពោរពេញដោយភាពច្នៃប្រឌិតដោយ ប្រើប្រាស់នូវការរចនាផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បងដែលឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ដែលជាប់ជ័យលាភីរួមមាន Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម), Embassy Residences and Embassy Central (ខុនដូបែបប្រណីត) និងសណ្ឋាគាររចនាម៉ូដបែបប្រណីតដំបូង គេនៅក្រុងសៀមរាប Treeline Urban Resort ក៏ដូចជាគម្រោងបុរីចន្ទគីរី ដែលជាគម្រោងបុរីដំបូងគេបង្អស់របស់ក្រុមហ៊ុនដែលមានទីតាំងនៅលើផ្លូវជាតិលេខ ២។

ក្រុមហ៊ុន អឺបេនលែន (Urbanland) បានបង្កើតគម្រោងអភិវឌ្ឍន៍ដំបូងគេមួយទៀតនៅតំបន់វេង ស្រេងគឺ KMH Park ដែលជាផែនការធំថ្មី ដែលបូកបញ្ចូល អគារការិយាល័យ ហាងលក់ទំនិញ លំនៅឋាន និងសួនលម្ហែកាយបែបធម្មជាតិ។  សម្រាប់ពត៌មានបន្ថែមសូមអញ្ញើញចូលទៅកាន់ urbanlandasia.com.

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២ ខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T