អាល្លឺម៉ង់ កំពុងបណ្ដុះបណ្ដាលគោឲ្យចេះចូលបង្គន់ ដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ (មានវីដេអូ)

//s9.kh1.co/b7/b73421d0807a2ebe1b29f3eb500b88b74f933b98.jpg
សង្គម

 ១៦-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

នៅក្នុងការសិក្សាមួយធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ អ្នកវិទ្យាសាស្ត្របានបណ្ដុះបណ្ដាលសត្វគោឲ្យចេះប្រើប្រាស់បង្គន់

អាល្លឺម៉ង់៖ នៅក្នុងការសិក្សាមួយធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ អ្នកវិទ្យាសាស្ត្របានបណ្ដុះបណ្ដាលសត្វគោឲ្យចេះប្រើប្រាស់បង្គន់ ដែលបានកំណត់ ហើយបន្ទាប់មក ទឹកនោមរបស់ពួកវា នឹងត្រូវបានគេប្រមូលនិងយកទៅចម្រោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា អាម៉ូញាក់ពីទឹកនោមរបស់សត្វគោ ប្រែទៅជាឧស្ម័នផ្ទះកញ្ចក់នីត្រាតអុកស៊ីដ នៅពេលវាលាយជាមួយដី ហើយការចាប់យកទឹកនោម៨០ភាគរយរបស់ពួកវា អាចកាត់បន្ថយការបញ្ចេញអាម៉ូញាក់ចំនួន៥៦ភាគរយ។ នៅទូទាំងពិភពលោក ប្រហែល១០ភាគរយនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ទាំងអស់ចេញពីសកម្មភាពរបស់សត្វគោក្របី។ ហើយទន្ទឹមនឹងនេះដែរ ក្រុមអ្នកស្រាវជ្រាវបានព្យាយាមបង្ហាត់បង្រៀនសត្វគោចំនួន១៦ក្បាលឲ្យប្រើបង្គន់ ដែលមានឈ្មោះថា “MooLoo” នៅកសិដ្ឋានដែលគ្រប់គ្រងដោយវិទ្យាស្ថានស្រាវជ្រាវជីវវិទ្យាសព្វពាហនៈ និងចំណាយអស់រយៈពេល១៥ថ្ងៃ។

យ៉ាងណាមិញ ទីបំផុតអ្នកស្រាវជ្រាវ បានរកឃើញសត្វគោចំនួន១១ក្បាល ត្រូវបានបណ្ដុះបណ្ដាលឲ្យចេះប្រើបង្គន់ដោយជោគជ័យ៕

ប្រភព: BBC / South China Morning Post

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T