ចាប់ពីថ្ងៃស្អែកទៅ អ្នកនៅភ្នំពេញ ដែលកូនមានអាយុចាប់ពី ៦ឆ្នាំ ដល់ អាយុ១២ឆ្នាំ សូមមកចាក់វ៉ាក់សាំង នៅទីតាំងទាំងនេះ

//s9.kh1.co/05/0552f85edd7801afb0f455a29954fd530d98148a.jpg
សង្គម

 ១៦-កញ្ញា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ អាយុ ១២ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ភ្នំពេញ៖ នាពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ អាយុ ១២ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កន្លងមកវ៉ាក់សាំងយុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់អ្នកដែលមានវ័យ១៨ឡើង និងកុមារ យុវវ័យ ដែលមានអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានសម្រេច១០០ភាគរយ ហើយពេលកំពុងតែបន្តការចាក់ដូសជម្រុញបន្ថែមផងដែរ ក្រៅពីនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងដំណើរការវ៉ាក់សាំងជូនកុមារ ដែលមានអាយុ ចាប់ពី០៦ ដល់ក្រោម១២ឆ្នាំវិញម្តង ដោយដូសទី០១ នឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ដល់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១នេះ ចំណែកដូសទី០២ នឹងចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ រៀងរាល់ម៉ោង០៨ៈ០០ ដល់ម៉ោង១៧ៈ០០ នាទីរសៀល តាមការអញ្ជើញ និងទំនាក់ទំនងតាមអាជ្ញាធរមូលដ្ឋាន ដែលមានទីតាំងចំនួន៤២ទីតាំងដូចបានចែងខាងក្រោម។

អាស្រ័យហេតុនេះ សូមឪពុកម្តាយ និងអាណាព្យាបាលក្មេង ដែលមានអាយុ០៦ ដល់១២ឆ្នាំ រួសរាន់នាំកូនមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩តាមការកំណត់ដូចក្នុងនេះ និងកុំភ្លេចភ្ជាប់មកជាមួយនឹង សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត លិខិតឆ្លងដែន ឬសៀវភៅស្នាក់ ឬសៀវភៅគ្រួសារ៕

សូមអានសេចក្តីលម្អិតដូចខាងក្រោម៖

សេចក្តីលម្អិត
សេចក្តីលម្អិត
សេចក្តីលម្អិត
សេចក្តីលម្អិត
សេចក្តីលម្អិត
សេចក្តីលម្អិត
សេចក្តីលម្អិត
សេចក្តីលម្អិត
សេចក្តីលម្អិត
សេចក្តីលម្អិត
សេចក្តីលម្អិត
សេចក្តីលម្អិត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T