ទៀតហើយ! កម្មវិធីតិកតុកកំពុងស្ថិតនៅក្រោមការតាមដាន អំពីទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើប្រាស់ ដោយក្រុមឃ្លាំមើលសហភាពអឺរ៉ុប

//s9.kh1.co/ff/ff208639d303438746cf9f9f4414267fc71f145f.jpg
បច្ចេកវិទ្យា

 ១៦-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

គណៈកម្មការ DPC បាននិយាយថា វាគឺស្ថិតនៅជុំវិញការផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់តិកតុកទៅកាន់ប្រទេសចិន។

បរទេស៖ កម្មវិធីតិកតុកស្ថិតក្រោមការស៊ើបអង្កេត ទាក់ទង​ឯកជនភាពចំនួនពីរ ដោយគណៈកម្មការការពារទិន្នន័យអៀរឡង់ (DPC) ដែលជានិយតករនាំមុខគេក្នុងសហភាពអឺរ៉ុប។ ក្រុមឃ្លាំមើលកំពុងពិនិត្យមើលដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់កុមារ និងថាតើតិកតុកពិតជាបានផ្ទេរទិន្នន័យផ្ទាល់ខ្លួនទៅកាន់ប្រទេសផ្សេងទៀត ដូចជាប្រទេសចិនដែរឬទេ។ ទាំងនេះគឺជាច្បាប់ឯកជនភាពរបស់សហភាពអឺរ៉ុប ដែលអាចនាំឲ្យមានការផាកពិន័យ៤ភាគរយ នៃចំណូលសរុបរបស់ក្រុមហ៊ុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គេនិយាយថា ការស៊ើបអង្កេតលើកដំបូងនឹងពិនិត្យមើលដំណើរការទិន្នន័យផ្ទាល់ខ្លួន សម្រាប់អ្នកប្រើប្រាស់ក្រោមអាយុ១៨ឆ្នាំ និងវិធានការផ្ទៀងផ្ទាត់អាយុសម្រាប់មនុស្សក្រោម១៣ឆ្នាំ។ វាក៏នឹងពិនិត្យមើលផងដែរថា តើតិកតុកមានតម្លាភាពអំពីរបៀបដែលវាដំណើរការទិន្នន័យបែបនេះទេ។ នេះមិនមែនជាលើកទីមួយទេ ដែល DPC អៀរឡង់បានស៊ើបអង្កេតលើបញ្ហាបែបនេះ។ នៅខែតុលា ឆ្នាំ២០២០ វាបានប្រកាសថា ខ្លួនកំពុងពិនិត្យមើលកម្មវិធី Instagram ដើម្បីគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់កុមារ។

DPC បាននិយាយថា វាគឺស្ថិតនៅជុំវិញការផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់តិកតុកទៅកាន់ប្រទេសចិន។ កម្មវិធីតិកតុកគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ByteDance ហើយបានប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនដងថា ខ្លួនបានចែករំលែកទិន្នន័យជាមួយក្រុមហ៊ុនចិនជាច្រើន ឬសូម្បីតែរដ្ឋាភិបាលចិន ដែលជាអ្វីដែលក្រុមហ៊ុននេះដិសេធយ៉ាងខ្លាំង។

ការស៊ើបអង្កេតរបស់ DPC មានការព្រួយបារម្ភកាន់តែខ្លាំង ថាតើតិកតុកកំពុងគោរពតាមច្បាប់របស់សហភាពអឺរ៉ុប ស្ដីពីការផ្ទេរទិន្នន័យទៅកាន់អ្វី ដែលគេហៅថាប្រទេសទីបី ដែលជាកន្លែងដែលសហភាពអឺរ៉ុបមិនបានផ្ដល់ការយល់ព្រម លើច្បាប់ឯកជនភាពរបស់ពួកគេ៕

កម្មវិធីតិកតុក
កម្មវិធីតិកតុក

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T