អ៊ីចឹងផង! Alaba ទម្លាយថារូបគេ មិនចង់ធ្វើរឿងមួយនេះទាល់តែសោះ នៅ R.Madrid

//s9.kh1.co/7a/7a23281da28d5163fce620606eccbd134b92e9be.jpg
កីទ្បា

 ១៦-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

David Alaba បានសារភាពខ្លួន មិនចង់ទទួលយកអាវស្លាកលេខ៤ ដែលធ្លាប់កាន់កប់ដោយខ្សែការពារចាស់វស្សា Sergio Ramos អស់រយៈពេលជាច្រើនឆ្នាំនោះទេ។

អឺរ៉ុប៖ David Alaba បានសារភាពខ្លួន មិនចង់ទទួលយកអាវស្លាកលេខ៤ ដែលធ្លាប់កាន់កប់ដោយខ្សែការពារចាស់វស្សា Sergio Ramos អស់រយៈពេលជាច្រើនឆ្នាំនោះទេ។ ប៉ុន្ដែដោយសារក្លិប Real Madrid បានស្នើសុំ ព្រោះនៅលីគ La Liga  មិនអនុញ្ញាតឲ្យ Alaba ពាក់អាវលេខ ២៧ ដែលធ្លាប់ពាក់អស់រយៈពេល ១២ឆ្នាំ នៅ Bayern Munich ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Alaba និងប្រធានក្លិប
Alaba និងប្រធានក្លិប

ខ្សែការពារអូទ្រីសរូបនេះ បានប្រាប់សារព័ត៌មាន Marca ថា៖

លេខ ២៧ គឺជាលេខដែលខ្ញុំបានពាក់នៅ Bayern Munich ហើយវាមិនត្រូវបានអនុញ្ញាតនៅ La Liga ទេ ដូច្នេះក្លិបចង់ឲ្យខ្ញុំពាក់លេខ៤។ Ramos គឺជាវីរបុស ហើយការលេងរបស់គាត់ បានធ្វើឲ្យគាត់ក្លាយជាកីឡាករគំរូម្នាក់។ ប៉ុន្ដែខ្ញុំជា Alaba ហើយខ្ញុំមិនចង់ប្រៀបធៀបជាមួយនរណាម្នាក់ទេ។ ខ្ញុំចង់កត់ត្រារឿងផ្ទាល់ខ្លួនរបស់ខ្ញុំនៅទីនេះ។

Alaba 
Alaba 
Alaba 

គួរបញ្ជាក់ថា Alaba បានមកដល់ Real Madrid នៅរដូវក្ដៅនេះ ដោយការផ្ទេរដោយពុំមានតម្លៃខ្លួនពីក្លិប Bayern Munich ដើម្បីមកជំនួស Ramos ដែលចាកចេញទៅក្លិបបារាំង PSG បន្ទាប់ពីផុតកុងត្រា៕

ប្រភពfootball-espana

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T