ស្ដាយណាស់! Messi, Neymar និង Mbappe លេងជុំគ្នា តែ PSG បានត្រឹមស្មើជាមួយ Club Brugge (មានវីដេអូ)

//s9.kh1.co/c6/c696fc5c4717a448769c89ce3baaac21ca14eec6.png
កីទ្បា

 ១៦-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Messi, Neymar និង Mbappe លេងជុំគ្នា តែ PSG បានត្រឹមស្មើជាមួយ Club Brugge

អឺរ៉ុប៖ ក្រុម Paris Saint-Germain ទទួលបាន១ពិន្ទុប៉ុណ្ណោះ  បន្ទាប់ពីប្រកួតស្មើគ្នាជាមួយក្រុមម្ចាស់ផ្ទះ Club Brugge ក្នុងលទ្ធផល ១ ទល់នឹង ១ សម្រាប់ការប្រកួតបើកឆាកពូល A នៃពានរង្វាន់ Champions League កាលពីយប់មិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Messi និង Neymar 
Messi និង Neymar 

ពិតណាស់ សម្រាប់ការប្រកួតយប់មិញនេះ ខាងក្រុម PSG បានដាក់ឲ្យខ្សែប្រយុទ្ធដ៏លេចធ្លោទាំង៣ រួមមាន Messi, Neymar និង Mbappe លេងជុំគ្នាលើកដំបូងក្នុងជម្រើស១១នាក់ ប៉ុន្ដែពុំមាននរណាម្នាក់អាចរកគ្រាប់បាល់បានឡើយ។ ផ្ទុយទៅវិញ មួយគ្រាប់របស់ PSG គឺរកបានដោយខ្សែបម្រើ Ander Herrera នៅនាទីទី១៤។

Messi, Neymar និង Mbappe
Messi, Neymar និង Mbappe

ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន ​ Jan Breydel នេះ ឃើញថាមានការសម្រុកទៅវិញទៅមកចាប់តាំងពីវគ្គទីមួយ រហូតធ្វើឲ្យក្រុមម្ចាស់ផ្ទះតាមបានស្មើមួយគ្រាប់វិញភ្លាមៗ នៅនាទីទី២៧ ដោយកីឡាករ Hans Vanaken ។ ថ្វីត្បិត ភាគីទាំងសងខាងនៅតែបន្ដសម្រុកគ្នាពិតមែន តែគ្រាប់បាល់ ១ ទល់នឹង ១ បានបន្ដរហូតដល់ចប់ការប្រកួត ដូច្នេះក្រុមទាំងពីរទទួលបានត្រឹម១ ពិន្ទុសម្រាប់ការប្រកួតទីមួយ។

កីឡាករ Hans Vanaken
កីឡាករ Hans Vanaken

គួរបញ្ជាក់ថា សម្រាប់ការប្រកួតទីពីរ PSG នឹងត្រូវប៉ះក្រុមខ្លាំងមកពីអង់គ្លេស Manchester City នៅថ្ងៃទី២៩ ខែកញ្ញា នៅកីឡដ្ឋាន​ Parc des Princes ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T