ទីបំផុត! សមត្ថកិច្ចបានរកឃើញសពជនរងគ្រោះ ដែលបាត់ខ្លួនដោយសារលិចទូកនៅខេត្តព្រះសីហនុហើយ

//s9.kh1.co/a1/a148f144ae15cb8b4638dcde65aa470ce5c9aded.jpg
សង្គម

 ១៥-កញ្ញា-២០២១ ១០ល្ងាច · ៣ ឆ្នាំមុន

សមត្ថកិច្ចបានរកឃើញសាកសពជនរងគ្រោះ ដែលបាត់ខ្លួនដោយសារលិចទូកនៅក្នុងលម្ហសមុទ្រ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ព្រះសីហនុ៖ នាពេលថ្មីៗនេះ សមត្ថកិច្ចបានរកឃើញសាកសពជនរងគ្រោះ ដែលបាត់ខ្លួនដោយសារលិចទូកនៅក្នុងលម្ហសមុទ្រ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅល្ងាចថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ តបតាមបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់រលក សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកស្ទឹងហាវ ដឹកនាំដោយលោក ស៊ុន ពិសី អភិបាលរងស្រុកស្ទឹងហាវ និងក្រុមមុជទឹកអង្គភាពកំពង់ផែស្វយត័ក្រុងព្រះសីហនុ ក្រុមការងារក្រុមហ៊ុន ជី.ធី.វី.សុី ស្ពីដប៊ូតកម្ពុជា ( G.T.V.C) ដឹកនាំផ្ទាល់ដោយ លោកឧកញ៉ា ទៀ វិចិត្រ បានស្វែងរកសពជនរងគ្រោះ ។

ចំពោះជនរងគ្រោះមានឈ្មោះ ស៊ន មករា (ហៅឧត្តម)បានរកឃើញហើយ នៅវេលាម៉ោង៦ល្ងាចនេះ ដោយជនរងគ្រោះបានបាត់ខ្លួន ដោយសារករណីលិចទូកនេសាទមួយគ្រឿង នៅចំនុចចុងអូរ ប្រមាណចំងាយ១០០ម៉ែត្រ ស្ថិតនៅក្រុម១ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ។

អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នា បានជ្រាបជាព័ត៍មានផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ទីតាំងរកឃើញជនរងគ្រោះ
ទីតាំងរកឃើញជនរងគ្រោះ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T