លីទុយអានី៖ អតីតកីឡាករជម្រើសជាតិជប៉ុន លោក Keisuke Honda បានសម្រេចចិត្ដចុះហត្ថលេខាជាមួយក្លិប FK Sūduva ដែលជាក្លិបកំពុងប្រកបអាជីពនៅលីគកំពូលប្រទេសលីទុយអានី។

លោក Honda 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Honda 

អ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជា លោក Honda មិនមានក្លិបលេងចាប់តាំងពីចាកចេញពីក្លិប Nefci របស់ប្រទេសអាស៊ែបៃសង់ ក្នុងខែមិថុនា ហើយលីទុយអានីនឹងក្លាយជាប្រទេសទី៨ (មិនគិតប្រទេសជប៉ុន) ដែលលោកបានប្រកបអាជីពបាល់ទាត់ រួមទាំងការលេងនៅក្លិបយក្សរបស់អ៊ីតាលី AC Milan ចន្លោះឆ្នាំ២០១៤ ដល់ ២០១៧ ។

លោក Honda 

លោក Honda បានចាប់ផ្ដើមក្លាយជាកីឡាករអាជីពលើកដំបូងនៅក្រុម Nagoya Grampus របស់ជប៉ុន ក្នុងឆ្នាំ២០០៥ មុននឹងបន្ដទៅលេងនៅប្រទេស ហូឡង់ រុស្ស៊ី ម៉ិកស៊ិក អូស្ត្រាលី ក៏ដូចជាប្រេស៊ីល។

លោកក៏ជាកីឡាករជប៉ុនតែម្នាក់គត់ ដែលអាចរកគ្រាប់បាល់បាននៅក្នុងការប្រកួត World Cup ចំនួន៣លើកផ្សេងគ្នា ដោយចាប់ផ្ដើមដំបូងគឺកំលុង World Cup នៅអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ ២០១០៕

ប្រភព៖: mainichi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]