បុរសម្នាក់ រកឃើញផ្លូវក្រោមដី និងបន្ទប់លាក់ខ្លួនអ្នកបម្រើតាំងពីឆ្នាំ១៨០០ នៅក្រោមផ្ទះអាយុកាលជាង៥០០ឆ្នាំ (មានវីដេអូ)

//s9.kh1.co/1a/1aa10d158673a0e28e54688c2e548db07c77da2b.jpg
សង្គម

 ១៥-កញ្ញា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

ជាផ្លូវសម្ងាត់សម្រាប់ប្រើដោយអ្នកបម្រើក្នុងឆ្នាំ១៨០០ នៅក្រោមផ្ទះអាយុកាល៥០០ឆ្នាំ ដែលបច្ចុប្បន្នជាផ្ទះរបស់ក្រុមគ្រួសារគាត់។

អង់គ្លេស៖ កាលពីថ្មីៗកន្លងទៅនេះ បុរសម្នាក់បានរកឃើញនូវរូងក្រោមដី និងបន្ទប់លាក់ខ្លួនរាប់សិប ដែលគាត់ជឿចាក់ថា ជាផ្លូវសម្ងាត់សម្រាប់ប្រើដោយអ្នកបម្រើក្នុងឆ្នាំ១៨០០ នៅក្រោមផ្ទះអាយុកាល៥០០ឆ្នាំ ដែលបច្ចុប្បន្នជាផ្ទះរបស់ក្រុមគ្រួសារគាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Freddy Goodall អាយុ២៣ឆ្នាំ និងជាអ្នកអភិវឌ្ឍអចនទ្រព្យ មកពីតំបន់ Sussex នៃប្រទេសអង់គ្លេស បានរកមើលរូបថតចាស់ដែលទង់ទងនឹងផ្ទះបុរាណ ហើយកត់សម្គាល់ឃើញទ្វារមួយនៅក្នុងបណ្ដាល័យ ដែលត្រូវបានដាក់នៅសតវត្សរ៍ទី១៩ ប៉ុន្ដែគាត់មិនអាចរកឃើញទ្វារតែមួយនៅក្នុងបន្ទប់នាបច្ចុប្បន្ននេះឡើយ។ លុះបន្ទាប់មក គាត់ក៏បានរកឃើញទ្វារ ដែលវាត្រូវបានលាក់នៅពីក្រោយធ្នើរទូរដាក់សៀវភៅ ខណៈបច្ចុប្បន្នវាជារន្ធមួយ។

ទន្ទឹមនឹងនេះដែរ គាត់បានប្រទះឃើញនូវកាំជណ្ដើរមួយ ដែលនាំទៅកាន់បន្ទប់ផ្សេងមួយទៀតនៅខាងលើ ហើយនៅពេលគាត់ឡើងទៅដល់ ក៏បានឃើញបន្ទប់ធំមួយ ដែលពោរពេញទៅដោយសំបុកពីងពាង ធូលីដី និងសំបុកចាប់ធំៗជាដើម។

បន្ថែមពីនេះទៀត គាត់បានរកឃើញច្រករបៀងមួយ ដែលមានជណ្ដើរនាំទៅដល់ច្រកចេញដែលត្រូវបានរារាំង និងផ្លូវជាច្រើនផ្សេងទៀត ដែលគាត់ជឿជាក់ថា​ វាត្រូវបានប្រើដោយអ្នកបម្រើ សម្រាប់ដើរឆ្លងកាត់ក្នុងការជញ្ជូនអីវ៉ាន់ផងដែរ។ តួយ៉ាង គាត់បានប្រទះឃើញនូវទូរដែកសុវត្ថិភាពមួយ និងបានរកឃើញសៀវភៅចាស់ៗតាំងពីឆ្នាំ១៩៤៨ ដែលផ្ដល់ដោយព័ត៌មានអំពីផ្ទះ និងក្រដាសខ្លះៗ។

យ៉ាងណាមិញ ជុំវិញការរកឃើញខាងលើនេះ លោក Freddy មានអារម្មណ៍រំភើបជាខ្លាំង ហើយគាត់នឹងមិនជួសជុលអ្វីឡើយ ដោយទុកឲ្យមានស្ថិតក្នុងស្ថានភាពបែបនេះជារៀងរហូតផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T