ចិន៖ គេហទំព័រ 163 នាព្រឹកថ្ងៃទី ១៥ ខែកញ្ញា បានរាយការណ៍ថាអ្នកនិយមលេងអ៉ីនធឺណែតចិន បានប្រទះឃើញ តារាសម្តែងស្រី Zhao Wei បង្ហាញជាលើកដំបូង ដោយជិតមួយខែ ដែលតារាស្រីរូបនេះ បានបាត់សូន្យឈឹង បន្ទាប់ពីរឿងអាស្រូវផ្ទុះឡើង កាលពីខែ សីហា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងរូបថតជាច្រើនសន្លឹក ក៏ត្រូវបានចែករំលែកនៅលើវេទិកាបណ្តាញសង្គម ហើយបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់មហាជន ក៏ដូចជាអ្នកលេងបណ្តាញសង្គម បានលើកធ្វើជាប្រធានបទ ក្នុងការបង្ហាញខ្លួន របស់តារាស្រីរូបនេះ។
ទន្ទឹមនឹងនេះ រូបភាពរបស់តារាស្រីវ័យ ៤៥ឆ្នាំរូបនេះ បង្ហាញសាច់មុខយ៉ាងទទេរស្អាត គ្មានការផាត់មុខទាំងស្រុង ថែមទាំងស្លៀកសម្លៀកបំពាក់សាមញ្ញា បែបស្រួលៗ ទៀតផង។ លើសពីនេះ តារាស្រីរូបនេះ ក៏បានថតរូបយ៉ាងសប្បាយរីករាយនៅទីនេះ ជាមួយអ្នកគាំទ្រ ដោយបង្ហាញពីស្នាមញញឹមដ៏កម្រ បន្ទាប់ពីមានរឿងអាស្រូវជាច្រើន ជាមួយទឹកមុខ មិនខ្វល់ខ្វាយចិត្ត ដូចគ្មានរឿងអ្វីកើតឡើងទៀតផង។
នេះបើតាមប្រភព អ្នកដែលបានថតរូបនោះបាននិយាយថា តួអង្គ ត្រចៀកកាំ រូបនេះ ទើបមកពីទីក្រុងប៉េកាំង ទៅស្រុកកំណើតរបស់នាង ដោយគេត្រូវបានដឹងថាខេត្ត Wuhu គឺជាស្រុកកំណើតរបស់ពុកតារាស្រីរូបនេះ មិនត្រឹមតែប៉ុណ្ណោះ ក៏មានសាច់ញាតិរបស់នាងជាច្រើនរស់នៅទីនោះដូច្នេះដែរ៕
ប្រភព៖ https://ngoisao.net/
សូមទស្សនារូបភាពខាងក្រោម៖


