បុរសម្នាក់ប្រើឧបរណ៍រាវរកលោហៈ ស្រាប់តែប្រទះឃើញវត្ថុបុរាណដ៏ចម្លែក នៅដីស្រែ

//s9.kh1.co/50/50417528bbeca05f5de97a5d0447467404a0d245.jpg
សង្គម

 ១៥-កញ្ញា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

វាមានលក្ខណៈពិសេសនៃការតុបតែងលម្អយ៉ាងលម្អិតល្អន់ ជាមួយរូបសត្វដែលគេគិតថាជាសត្វក្អោក។

អង់គ្លេស៖ អ្នករាវរកដែកម្នាក់បានរកឃើញ​ កន្លាស់ប្រាក់នៅដើមមជ្ឈឹមសម័យដ៏កម្រមួយ ហើយលោកបាននិយាយថា វាជាការរកឃើញដ៏អស្ចារ្យបំផុតមិនធ្លាប់មានរបស់គាត់។ កន្លាស់រចនាបថ Trewhiddle ត្រូវបានគេរកឃើញនៅដីស្រែ នៅភូមិ Cheddar តំបន់ Somerset ហើយវាមានលក្ខណៈពិសេសនៃការតុបតែងលម្អយ៉ាងល្អិតល្អន់ ជាមួយរូបសត្វដែលគេគិតថាជាសត្វក្អោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នករាវរកលោហៈ លោក Iain Sansome បាននិយាយថា វាជារឿងមិនគួរឲ្យជឿដែលគិតថា កំណប់នេះដែលត្រូវបានគេប្រើធ្វើជានិមិត្តសញ្ញានៃភោគទ្រព្យនិងឋានៈ ត្រូវបានរក្សាទុកចុងក្រោយ កាលពី១,០០០ឆ្នាំមុន។ ក្រុមប្រឹក្សាតំបន់ Somerset សង្ឃឹមថា នឹងរក្សាទុកវានៅក្នុងតំបន់សិន មុននឹងត្រូវបានគេផ្ដល់តម្លៃ។

លោក Iain Sansome បានរកឃើញកន្លាស់រាងមូល អាយុកាលពាន់ឆ្នាំ
លោក Iain Sansome បានរកឃើញកន្លាស់រាងមូល អាយុកាលពាន់ឆ្នាំ

លោក Sansome និយាយថា៖ «នៅពេលខ្ញុំឃើញកន្លាស់នេះដំបូង ខ្ញុំមិនច្បាស់ថាតើវាជាអ្វីនោះទេ ប៉ុន្តែខ្ញុំដឹងថាវាជារបស់ពិសេស»។ លោកបានបន្តទៀតថា៖ «ជាការពិត មនុស្សចុងក្រោយដែលរក្សាទុកវា ប្រហែលជាមនុស្សដ៏សំខាន់និងមានឋានៈខ្ពស់ កាលពី១,០០០ឆ្នាំមុន ហើយវាជារឿងដែលមិនគួរឲ្យជឿ»។

អង្គការ South West Heritage Trust បានធ្វើការស្រាវជ្រាវនៅតំបន់ដែលបានរកឃើញវត្ថុនេះ ប៉ុន្តែមិនមានការរកឃើញអ្វីដ៏សំខាន់ គួរឲ្យកត់សម្គាល់បន្ថែមទៀតទេ។ កន្លាស់រាងមូលនេះមានអាយុកាលចន្លោះពីឆ្នាំ៨០០ ទៅឆ្នាំ៩០០ ហើយត្រូវបានប្រកាសថាជាកំណប់ទ្រព្យនៅក្នុងខែសីហា៕

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T