គេផ្អើលអស់កន្លះផែនដី តារាល្បីៗទាំងនេះ មិនទៅចូលរួមកម្មវិធី Met Gala ឲ្យហ្វេនចាំស្កក

//s9.kh1.co/14/14edb5601590218997864ea13109309a95f1654b.png
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

នៅក្នុងការប្រារព្ធកម្មវិធី Met Gala ដែលកន្លងផុតទៅនេះ មានតារាល្បីៗជាច្រើនបានបង្ហាញមុខជាច្រើននាក់ ដោយឡែកមានតារាលំដាប់ៗប៉ុន្មានដួងដែលហ្វេនៗទន្ទឹមរងចាំ តែបែរជាមិនឃើញចូលរួមដើរលើកម្រាលព្រំនោះទៅវិញ។

កម្សាន្ត៖ កម្មវិធីលំដាប់ថ្នាក់ពិភពលោក Met Gala ដែលទើបតែបានប្រារព្ធរួចរាល់កាលពីថ្ងៃទី១៤ កញ្ញាកន្លងទៅនេះ មានភ្ញៀវកិត្តិយសលំដាប់កំពូលសុទ្ធតែជាតារាហូលីវូដនិងតារាល្បីៗជាច្រើនរូបដែលបានចូលរួម។ ដោយឡែកតារាលំដាប់កំពូលប៉ុន្មានរូបនេះបែរជាមិនបង្ហាញខ្លួនទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មហាជននិងអ្នកគាំទ្រមានការងើយឆ្ងល់ជាខ្លាំងនៅពេលដែលតារាលំដាប់កំពូលទាំងនេះ មិនបានចូលរួមនៅក្នុងកម្មវិធី Met Gala ដែលពួកគេធ្លាប់មានមុខកាលពីឆ្នាំ២០២០កន្លងទៅនេះ។ កម្មវិធីលំដាប់ពិភពលោកមួយនេះ មិនដែលបាត់មុខកំពូលសិល្បករទាំងប៉ុន្មាននាក់នេះនោះទេ ប្លែកអីតែឆ្នាំនេះបែរជាមិនមកទៅវិញដែលធ្វើឲ្យអ្នកគាំទ្ររងចាំស្កកអស់។ 

មកដឹងពីមូលហេតុដែលសិល្បករលំដាប់កំពូលទាំងប៉ុន្មានដួងនេះមិនបានទៅចូលរួមកម្មវិធី Met Gala ក្នុងឆ្នាំ ២០២១នេះ៖ 

១. Kylie Jenner 

អ្នកម៉ាក់កូន២រូបនេះ ទោះមិនបាច់ប្រាប់ក៏ដឹងដែលថាមានមូលហេតុច្បាស់លាស់ណាស់ខ្លួនមិនបានចូលរួមកម្មវិធីដូចរាល់ឆ្នាំនោះទេ ពីព្រោះ Kylie ទើបតែសម្រាលកូនទី២ថ្មីៗ ដូចនេះនាងរវល់មើលថែកូនមិនអាចទៅចូលរួមហឺហាបាននោះទេ។ 

 Kylie Jenner 
 Kylie Jenner 

២. Nicki Manaj 

ចំពោះតារារ៉េប Nicki Manaj វិញ នាងក៏មានមូលហេតយសមហេតុផលផងដែរ ដែលមិនអាចឲ្យនាងចូលរួមជាភ្ញៀងកិត្តិយសក្នុងកម្មវិធី Met Gala។ សាមីខ្លួនបានបញ្ជាក់ដោយខ្លួនឯងថា នាងមិនទាន់បានចាក់វាក់សាំង ដោយសារតែកម្មវិធីតម្រូវឲ្យចាក់ថ្នាំការពារ ដូចនេះនាងមិនមានអារម្មណ៍ចង់ទៅ។ 

Nicki Manaj
Nicki Manaj

៣. Ariana Grande 

កំពូលតារាចម្រៀង Ariana Grande មិនបានបញ្ជាក់ពីមូលហេតុពិតប្រាកដពីមូលហេតុដែលមិនមានវត្តមាននៅក្នុងកម្មវិធី Fashion មួយនេះទេ។ ទោះបីជាមិនប្រាប់ ប៉ុន្ដែមហាជនបានសន្មត់ថា Ariana Grande ទៅក្រេបទឹកឃ្មុំជាមួយស្វាមីមិនទាន់អស់ចិត្ត ព្រោះពួកគេទើបតែរៀបការថ្មីថ្មោង។

Ariana Grande 
Ariana Grande 

៤. Taylor Swift 

មិនថាតែកម្មវិធីឲ្យពានរង្វាន់ឬកម្មវិធីលំដាប់ធំប៉ុនណានោះទេ Taylor មិនបានបង្ហាញខ្លួននោះឡើយ នាងបានបាត់មុខពីបណ្ដាញសង្គមមិនសូវចេញទៅណាមកណានោះទេ។ Taylor ក៏កំពុងតែត្រៀមធ្វើការប្រគំតន្ត្រីរបស់នាងផងដែរ ទើបនាងមិនមានពេលទំនេរខ្វល់រឿងកម្មវិធី។ 

Taylor Swift 
Taylor Swift 

៥. Harry Style 

ចំពោះតារា Pop រូបនេះ ឆ្នាំមុនៗនៅក្នុងកម្មវិធី Met Gala មិនដែលបាត់វត្តមាន Harry Style ម្ដងណាឡើយ ខកចិត្តអីតែលើកនេះ មហាជនបែរជាមិនឃើញស្រមោល Harry មកទៅវិញ។ តាមការពិតមានតែហ្វេនៗរបស់លោកទេ ទើបដឹងថា​ Harry កំពុងតែមមាញឹកជាមួយនឹងការប្រគំតន្ត្រីរបស់ខ្លួននៅឯ សហរដ្ឋអាមេរិក។

 Harry Style 
 Harry Style 

៦. Lady Gaga 

តារាចម្រៀង Pop នេះវិញ រៀងរាល់ឆ្នាំនៃកម្មវិធី Met Gala លើកណា ក៏ Lady Gaga បង្ហាញខ្លួនប្លែកៗរហូត ឆ្នាំនេះប្លែកទៀតហើយ គឺបាត់ដំណឹងសូន្យឈឹងតែម្ដង។ ប្រភពបានឲ្យដឹងថា គេបានប្រទះឃើញ Lady Gaga ចុងក្រោយបង្អស់នៅឯ Los Angeles ម្ដងប៉ុណ្ណោះ។ 

 Lady Gaga 
 Lady Gaga 

៧.​ Zendaya

តារាសម្ដែងកូនកាត់រូបនេះ កំពុងតែឡើងកូដខ្លាំងមានការងារហូរចូលដូចទឹក ដូចនេះ Zendaya នាងមិនមានពេលចូលរួមកម្មវិធីបានទេ ព្រោះខ្លួនរវល់ការងារដែលមិនអាចខកខានបាន។ កាលពីឆ្នាំ ២០១៩ Zendaya បានស្លៀករ៉ូបដូចព្រះនាង Cinderella ថែមទាំងរ៉ូបនោះអាចផ្លាស់ប្ដូរពណ៌បានទៀតផង ដោយឡែកក្នុងឆ្នាំនេះ នាងបានសម្ដែងការសោកស្ដាយដែលមិនអាចចូលរួមនិងសុំទោសទៅដល់ហ្វេនៗខកចិត្តដែលរងចាំវត្តមាននាង។

Zendaya
Zendaya

៨. Beyonce 

កំពូលតារាចម្រៀងលេខ១ Beyonce នេះវិញ នៅក្នុងថ្ងៃគេប្រារព្ធកម្មវិធី Met Gala ភ្ញៀវចូលរួមព្រោងព្រាត ចំណែកឯខ្លួនវិញសម្ងំនាំកូនចៅនិងស្វាមីដើរលេងកម្សាន្តយ៉ាងរំភើយ។ ប្រភពបានឲ្យដឹងថា Beyonce ខកខានចូលរួមនោះមកពី ខ្លួនរវល់ធ្វើដំណើរកម្សាន្តនៅឯអឺរ៉ុបជាមួយគ្រួសារ។ 

Beyonce
Beyonce
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T