មួយពព្រិចភ្នែក តារាស្រីទាំង៧ដួងនេះក្លាយជាអ្នកមានជាងគេក្នុង​ K-pop ២០២១

//s9.kh1.co/a0/a05fadfd0734968e993797fe8b216f1656873163.jpg
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ត្រឹមឆ្នាំ២០២១ តារាKpopទាំង៧ដួងនេះ បានក្លាយជាតារាស្រីដែលមានជាងគេបំផុត។

កូរ៉េខាងត្បូង៖ ជាការពិតណាស់ នៅក្នុងពិភព Kpop ដែលមានតារាជាច្រើនសន្ធឹកសន្ធាប់ ដូច្នេះការសំរេចបាននូវភាពជោគជ័យមិនមែនជារឿងងាយស្រួលឡើយ ជាពិសេសសម្រាប់តារាស្រីៗ ។ទោះយ៉ាងណាក៏ដោយនៅក្នុងឧស្សាហកម្មដែលមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញនេះ នៅតែមានតារាស្រីមួយចំនួនដែលលេចធ្លោដោយសារ ភាពស្រស់ស្អាតនិងទេពកោសល្យឆ្នើមរបស់ពួកគេ រហូតទទួលបានតំណែងកំពូលនិងរកប្រាក់បានរាប់រយរាប់ពាន់លានដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះសារព័ត៌មាន South China Morning Post ទើបតែបានប្រកាសបញ្ជីឈ្មោះតារាស្រីដែលមានជាងគេបំផុតទាំង ៧ នៅក្នុង Kpop ក្នុងឆ្នាំ ២០២១ ។ តួយ៉ាង បញ្ជីនេះប្រមូលផ្តុំនូវតារាស្រីទាំងអស់ដែលជាប់ក្នុងបញ្ជីឈ្មោះដែលអ្នកគាំទ្រទាំងអស់បានចាត់ទុកពួកគេជាអាយដលមានដូចជា កញ្ញា IU, Lee Hyori, Yoona , Sandara ,BoA, Suzy និងអ្វីដែលមិននឹកស្មានដល់នោះគឺជាសមាជិកដែលមិនបានរំពឹងទុករបស់ (BLACKPINK) គឺ Lisa។

ចង់ដឹងថាទ្រព្យសម្បតិ្តរបស់តារាស្រីទាំង៧ដួងនេះ មានដល់កម្រិតណា?

សូមទស្សនារូបភាពខាងក្រោម៖

១.IU

IU
IU

យោងតាមការប៉ាន់ស្មាន IU មានទ្រព្យសម្បត្តិរហូតដល់ ៣១-៤៥ លានដុល្លារ ។ បច្ចុប្បន្ន IU គឺជាសិល្បករទោលដ៏មានប្រជាប្រិយម្នាក់នៅក្នុង K-pop ដូច្នេះវាគ្មានអ្វីចម្លែកទេដែលនាងឈរនៅកំពូលតារាង។

២.Lee Hyori

 Lee Hyori
 Lee Hyori

តាមពីក្រោយ IU គឺ Lee Hyori ជាមួយនឹងទ្រព្យសម្បត្តិប្រមាណ ៣០-៤០ លានដុល្លារ ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ Lee Hyori គឺជាតារាចម្រៀងស្រីម្នាក់ដែលទទួលបានប្រាក់ខែខ្ពស់បំផុតរបស់ Kpop ។ ចាប់ពីការបង្ហាញខ្លួនដំបូងជាមួយ FIN.KL រហូតឈានដល់ការធ្វើទោលLee Hyori បន្តទទួលបានសមិទ្ធផលជាច្រើនក្នុងវិស័យតន្ត្រី។

៣.Sandara

Sandara
Sandara

ចំណាត់ថ្នាក់លេខ ៣ បានទៅ Sandara ជាមួយនឹងទ្រព្យសម្បត្តិប្រហែល ៣០ លានដុល្លារ ។ Sandara បានចាប់ផ្តើមអាជីពរបស់នាងក្នុងនាមជាសមាជិកក្រុម 2NE1 ដែលជាក្រុមតារាស្រីជើងចាស់មួយរបស់ Kpop ។ បន្ទាប់ពីក្រុមនេះបានរំសាយនៅឆ្នាំ ២០១៦ តារាស្រីរូបនេះបានបន្តសកម្មភាពទោលរបស់នាង ក្រៅពីក្លាយជាតារាល្បី Sandara ក៏ចូលរួមសម្តែងផងដែរនិងទទួលកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយម៉ាកធំ ៗ ជាច្រើន។

៤.BoA

BoA
BoA

BoA ជាប់ចំណាត់ថ្នាក់ទី ៤ នៅក្នុងបញ្ជីជាមួយនឹងទ្រព្យសម្បត្តិប្រហែល ២៥ លានដុល្លារ ។ BoA ក៏ជាសិល្បករទោលដ៏ល្បីល្បាញម្នាក់ដែរដែលត្រូវបានគេដាក់ឈ្មោះថា«Kpop Queen»  BoA បានរួមចំណែកក្នុងការនាំយកយីហោ Hallyu មកកាន់ពិភពលោកជាពិសេសនៅប្រទេសជប៉ុននិងប្រទេសអាស៊ីបូព៌ាជាច្រើនទៀត។

៥.Suzy

Suzy
Suzy

Suzy ត្រូវបានគេប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិរហូតដល់ ២៥ លានដុល្លារ នាងបានបង្ហាញខ្លួនជាលើកដំបូងជាមួយ Miss A ហើយបានក្លាយជាសមាជិកដ៏ល្បីល្បាញបំផុតរបស់ក្រុមដោយសារសម្រស់ដ៏ស្រស់ស្អាតរបស់នាងដែលត្រូវនឹងស្តង់ដារ ។ បន្ទាប់ពីក្រុមនេះបានរំសាយនៅឆ្នាំ ២០១៧ Suzy បានបន្តទទួលបានជោគជ័យក្នុងវិស័យសម្ដែង មានព័ត៌មានថាសម្រាប់ភាគទូរទស្សន៍នីមួយៗ Suzy សីត្រូវបានបង់ប្រាក់ចំនួន ១ ៦៧០០ ដុល្លារ។

៦.Yoona

Yoona
Yoona

Yoona ត្រូវបានគេប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិសរុបប្រមាណ ២៥ លានដុល្លារ ស្មើនឹង Suzy និង BoA ។ ក្រៅពីប្រាក់ចំណូលដ៏ច្រើនពីឆ្នាំនៃការធ្វើការជាមួយ SNSD Yoona ក៏បានបង្ហាញខ្លួនជាទៀងទាត់នៅក្នុងរឿងល្បី ៗ ជាច្រើនទាំងនៅកូរ៉េនិងចិន។

៧.

Lisa
Lisa

Lisa គឺជាសមាជិក BLACKPINK តែមួយគត់នៅក្នុងតារាស្រីទាំង ៧ ដែលមានជាងគេបំផុត។ ទ្រព្យសម្បត្តិរបស់Lisa ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១០-១៤ លានដុល្លារ។ ព័ត៌មាននេះបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលដោយសារតែអ្នកលេងអ៊ីនធឺណេតជាច្រើនពីមុនគិតថា Jennie គឺជាសមាជិកដែលមានជាងគេបំផុត៕

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T