សូមប្រយ័ត្ន! ថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមឡើងជិត១ម៉ែត្រកន្លះ និងបានបន្តហូរចូលព្រែកជាច្រើន

//s9.kh1.co/ec/ecd09880c2d267b8b0949ab63e93d67193051cee.jpg
សង្គម

 ១៥-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ទឹកទន្លេមេគង្គនៅឯខេត្តកំពង់ចាមបានបន្តឡើងរហូតជិត១ម៉ែត្រកន្លះ និងបានបន្តហូរចូលព្រែកជាច្រើន ក្នុងស្រុកចំនួន៤ក្នុងខេត្តកំពង់ចាម។

កំពង់ចាម៖ ថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមឡើងជិត១ម៉ែត្រកន្លះ និងបានបន្តហូរចូលព្រែកជាច្រើន ក្នុងស្រុកចំនួន៤ក្នុងខេត្តកំពង់ចាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ចាម​ប្រកាសថា​ក្នុងមួយ ថ្ងៃ១យប់ទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តឡើងកម្ពស់ជិត១ម៉ែត្រកន្លះ។ បើតាមរបាយ ការណ៍របស់មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ចាម បានបញ្ជាក់នៅថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២១នេះថាស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងបន្ថែមទៀតដល់កម្ពស់១១,៩២ម៉ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើង ១,៤១ម៉ែត្រ ហើយកម្ពស់ទឹកនាពេល នេះបើធៀបទៅនឹងឆ្នាំ២០២០ទឹកមានកម្ពស់ត្រឹម៦,៤៧ម៉ែត្រ។

យ៉ាងណាមិញ ជាមួយគ្នានេះដែរកាលពីថ្ងៃ ម្សិលមិញនេះលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក ខេត្តកំពង់ចាមបានបញ្ជាក់ថាព្រែកចំនួន១៣ក្នុងចំណោមព្រែកទាំង៤១បានទទួលរបបទឹកទន្លេមេគង្គក្នុងនោះរួមមានស្រុកស្ទឹងត្រង់៤ព្រែក កំពង់សៀម២ កោះសូទិន១ និងស្រុកកងមាស៦។ដោយឡែកបើយោងតាមការព្យាការណ៍របស់ក្រសួងធនធានទឹកវិញទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម នៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១នឹងស្រកចុះវិញ។

សូមចូលទស្សនារូបភាពខាងក្រោម៖

ស្ថានភាពទឹកទន្លេមេគង្គកំពង់ចាម
ស្ថានភាពទឹកទន្លេមេគង្គកំពង់ចាម
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T