តោះមកដឹងពីតម្លៃលក់នៃសេរ៊ីទូរសព្ទ iPhone 13 នៅតាមបណ្ដាប្រទេសនានា

//s9.kh1.co/0e/0e4a63206a6ed39274a39ee01befb1dd8ba43bb8.jpg
បច្ចេកវិទ្យា

 ១៥-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

សម្រាប់បណ្ដាប្រទេសដែលអាចធ្វើការបញ្ជាទិញទុកមុននូវសេរ៊ីទូរសព្ទ iPhone 13 ពួកគាត់អាចកម្មង់ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ហើយទំនិញនឹងចាប់ផ្ដើមដឹកជញ្ជូននៅថ្ងៃទី២៤ ខែកញ្ញា។

បរទេស៖ ក្រុមហ៊ុន Apple ទើបតែប្រកាសបង្ហាញសេរ៊ីទូរសព្ទ iPhone 13 ចំនួន4ម៉ូឌែល ដែលមានអង្គផ្ទុកទិន្នន័យចំនួន3ទំហំ។ iPhone 13 mini និង iPhone 13 ឥឡូវនេះ មានទំហំផ្ទុក 128GB ជាគោល (កើនឡើងពី 64GB) ប៉ុន្តែចាប់ផ្ដើមក្នុងតម្លៃដូចមុន។ ពួកវាក៏មានជម្រើសទំហំផ្ទុកធំថ្មីគឺ 512GB។ ចំណែក iPhone 13 Pro និង 13 Pro Max ក៏មានជម្រើសទំហំផ្ទុកធំថ្មីដែរ គឺ 1TB ប៉ុន្តែជម្រើសទំហំផ្ទុកគោលគឺនៅ 128GB ដូច្នេះអ្នកចង់បានទំហំផ្ទុកកាន់តែធំ ក៏ត្រូវចំណាយច្រើនដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះគឺជាតារាងដែលបង្ហាញពីតម្លៃសេរ៊ី iPhone 13 នៅតាមបណ្ដាប្រទេសនានា។ គួរបញ្ជាក់ថា តម្លៃនេះគឺសម្រាប់ទំហំផ្ទុកគោល 128GB ប៉ុណ្ណោះ ដោយមិនគិតពីការយកទូរសព្ទចាស់ទៅដូរយកសេរ៊ីថ្មីនោះទេ។

តារាងតម្លៃនៃសេរ៊ីទូរសព្ទ iPhone 13 (ប្រភព GSMArena)
តារាងតម្លៃនៃសេរ៊ីទូរសព្ទ iPhone 13 (ប្រភព GSMArena)

សម្រាប់បណ្ដាប្រទេសដែលអាចធ្វើការបញ្ជាទិញទុកមុននូវសេរ៊ីទូរសព្ទ iPhone 13 ពួកគាត់អាចកម្មង់ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ហើយទំនិញនឹងចាប់ផ្ដើមដឹកជញ្ជូននៅថ្ងៃទី២៤ ខែកញ្ញា។ ប្រទេសខ្លះ (ឧទាហរណ៍ ថៃ ម៉ាឡេស៊ី) នឹងទទួលបានពួកវានៅពេលក្រោយ ដោយការបញ្ជាទិញទុកមុនចាប់ផ្ដើមនៅថ្ងៃទី១ ខែតុលា ហើយដឹកជញ្ជូនមួយសប្ដាហ៍ក្រោយ៕

ប្រភព៖ GSMArena

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T