របៀបដែលតារានិករនីមួយៗ បង្ហាញពីអារម្មណ៍ខ្វល់ខ្វាយចំពោះនរណាម្នាក់

//s9.kh1.co/d5/d51dde66fc84fe785aefa598e6fdc8b5088f7078.jpeg
យុវវ័យ

 ១៦-កញ្ញា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

ចង់ដឹងទេថាតើតារានិករនឹង Take Care ចំពោះអ្នកដោយរបៀបណា? តោះមកអានទាំងអស់គ្នា!

យល់ដឹង៖ ការយកចិត្តទុកដាក់ពីមនុស្ស ដែលខ្លួនស្រលាញ់ ឬនរណាម្នាក់ គឺជាពេលវេលាដ៏សំខាន់បំផុត ដើម្បីធ្វើឲ្យខ្លួនឯងមានអារម្មណ៍ថា គឺជាមនុស្សសំខាន់ម្នាក់ចំពោះពួកគេ។ ការបង្ហាញពីរបៀបដែលពួកគេ យកចិត្តទុកចំពោះអ្នកក៏មានការខុសប្លែកគ្នា ដោយអ្នកខ្លះចូលចិត្តបង្ហាញត្រង់ តែអ្នកខ្លះទៀតមិននិយាយចំៗទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះនឹងបង្ហាញអ្នក ពីរបៀបដែលតារានិករនីមួយៗបង្ហាញថា ពួកពិតជា care អំពីអ្នក ៖

♈️ Aries (Mar 21 – Apr 19)

វាជាក់ស្តែងណាស់ ត្រង់ថាពួកគេពិតជាមនុស្សដែលតែងចាំជួយការពារអ្នកជានិច្ច ហើយក៏ហ៊ានប្រយុទ្ធជាមួយនរណាម្នាក់ដើម្បីការពារអ្នកដែរ។ ពួកគេចូលចិត្តលេងសើច ឬចំអកជាមួយអ្នក តែនឹងមិនបណ្ដោយឲ្យនរណាម្នាក់ មកធ្វើបាបអ្នកបានឡើយ។ ប្រៀបបានដូចជាអ្នកមានខ្នង ចាំនៅពីក្រោយជានិច្ច។ 

♉️ Taurus (Apr 20 – May 20)

ពួកគេមានអារម្មណ៍កក់ក្ដៅ និងចាំជួយគាំទ្រជានិច្ច ទៅមនុស្សដែលពួកគេស្រលាញ់ និងយកចិត្តទុកដាក់។ ពួកគេនឹងយកចិត្តទុកដាក់ពីអ្នកជានិច្ច និងចងចាំនូវរាល់អ្វីដែលអ្នកបានប្រាប់អំពីជិវិតអ្នក មិនថាវាសំខាន់ ឬមិនសំខាន់ទេ។ ពួកគេនឹងជួយអ្នកជានិច្ច ២៤/៧ ។ 

♊️ Gemini (May 21 – Jun 20)

ពួកគេតែងតែចង់មានពេលសប្បាយរីករាយ និងធ្វើដំណើរកម្សាន្តជាមួយអ្នកជានិច្ច។ ពួកគេនឹងចាំលើកទឹកចិត្ត ហើយធ្វើឲ្យអ្នកសើចជានិច្ច នៅពេលដែលអ្នកមានរឿងមិនសប្បាយចិត្ត ពួកគេមិនបោះបង់អ្នកចោលទេ។ ទោះបីជាត្រូវនិយាយជាមួយអ្នករាប់ម៉ោង ក៏សុខចិត្តដែរ។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

ពួកគេនឹងប្រាប់អំពី ទំហំនៃការស្រលាញ់ដែលពួកគេមានទៅកាន់អ្នក។ ហើយពួកគេនឹងតែងនៅជាមួយអ្នកគ្រប់ពេល និង តែងតែនៅជុំវិញអ្នក ដើម្បីប្រាកដថាអ្នកមានសុវត្ថិភាព។ ម៉្យាងទៀតពួកគេនឹងចូលចិត្តអំពីរឿង ដែលទាក់ទងនឹងជីវិតអ្នក និងចង់ជួយអ្នកជានិច្ច។

♌️ Leo (Jul 23 – Aug 22)

Leo ជាប្រភេទមនុស្សដែលនឹងទិញរបស់ ឬកាដូដល់អ្នកជានិច្ច ដើម្បីបង្ហាញពីសេចក្ដីស្រលាញ់ដែលពួកគេមានចំពោះអ្នក ហើយអ្នកប្រាកដជាដឹងច្បាស់ថាពួកគេពិតជា care ចំពោះអ្នកណាស់។ ពួកគេច្រើនតែបង្ហាញវាច្បាស់ៗ ពីព្រោះចូលចិត្តប្រាប់ត្រង់ៗ និងយកចិត្តទុកដាក់ចំពោះអ្នកខ្លាំង។ 

♍️ Virgo (Aug 23 – Sep 22)

Virgo នឹងតែងតែលេងសើចច្រើន នៅពេលដែលនៅជាមួយអ្នក ប៉ុន្តែក្នុងពេលជាមួយគ្នានោះ ពួកគេតែងយកចិត្តទុកដាក់ និងចាំជួយគាំទ្រអ្នកជានិច្ច។ ពួកគេប្រហែលជាមិននិយាយថាពួកគេ care ឬនិយាយត្រង់ៗទេ ប៉ុន្តែកាយវិការនឹងបង្ហាញអ្នក។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

ប្រសិនបើ Libra យកចិត្តទុកដាក់ចំពោះអ្នក ពួកគេច្រើនតែទុកចិត្តអ្នក និងប្រាប់រឿងជាច្រើនទៅកាន់អ្នក ពីព្រោះពួកគេចូលចិត្តនិយាយអំពីជីវិតរបស់ពួកគេជាមួយមនុស្សដែលពួកគេទុកចិត្ត ជាពិសេសរឿងផ្ទាល់ខ្លួនរបស់គេមួយចំនួន។ ពួកគេនឹងនៅជាមួយទោះបីជាមានអ្វីកើតឡើង ដើម្បីឲ្យអ្នកមានអារម្មណ៍ថាកក់ក្ដៅ។

♏️ Scorpio (Oct 23 – Nov 21)

ពួកគេជាមនុស្សដែលមិននិយាយប្រាប់អ្នកត្រង់ៗទេ ប៉ុន្តែពួកគេនឹងបង្ហាញអ្នកតាមរយៈ ការស្ដាប់អ្នកនិយាយដោយយកចិត្តទុកដាក់  ហើយក៍ផ្ដល់ដំបូន្មានសំខាន់ៗជាច្រើន ដើម្បីជួយការពារអ្នកពីអ្វីដែលកើតឡើង ហើយក៏ចាំជួយគាំទ្រនូវអ្វីដែលអ្នកចង់ធ្វើ។

♐️ Sagittarius (Nov 22 – Dec 21)

ពួកគេជាមនុស្សដែលចាំធ្វើអ្វីគ្រប់យ៉ាង ចំពោះមនុស្សដែលពួកគេស្រលាញ់និង យកចិត្តទុកដាក់ជានិច្ច។ ពួកជាដែលស្មោះត្រង់បំផុត ចំពោះអ្នកដែលគេស្រលាញ់ និងនៅជាមួយចាំគាំទ្រ ហើយត្រូវប្រាកដថាអ្នកនឹងមានសុវត្ថិភាព។ 

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

Capricorn គឺជាមនុស្សដែលស្មោះត្រង់បំផុត ចំពោះមនុស្សដែលគេស្រលាញ់  និងនៅតាមជាមួយជាប់ជានិច្ច ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ។ ពួកគេក៏ចូលចិត្តនូវការជួយអ្នកដ៏ទៃ ដូច្នេះពួកគេនឹងតែងផ្ដល់ដំបូន្មានល្អៗ ដើម្បីគាំទ្រអ្នកជានិច្ច។

♒️ Aquarius (Jan 20 – Feb 18)

ពួកគេនឹងរកវិធីដើម្បីនិយាយ ហើយធ្វើយ៉ាងណាឲ្យបានជិតស្និទ្ធជាមួយនឹងអ្នកគ្រប់ពេល។ ប្រសិនបើអ្នកមិនសប្បាយចិត្ត ពួកគេនឹងខិតខំព្យាយាមរកបំផុត ដើម្បីធ្វើឲ្យអ្នកសើច និងសប្បាយចិត្ត ហើយពួកគេនឹងមិនបោះបង់អ្នកចោល ឬ give up ឡើយ។

♓️ Pisces (Feb 19 – Mar 20)

ពួកគេនឹងបង្ហាញថាពួកគេ មានការយកចិត្តទុកដាក់ចំពោះអ្នកតាមរយៈការផ្ដល់នូវភាពកក់ក្ដៅ លួមលោមនៅពេលដែលអ្នកមិនសប្បាយចិត្ត និងធ្វើឲ្យអ្នកដឹងបានយ៉ាងងាយ។ ពួកគេនឹងផ្ដល់នូវដំបូន្មានល្អៗ ហើយស្ដាប់អ្នកយ៉ាងយកចិត្តទុកដាក់ ទោះបីជាមានអ្វីកើតឡើងក៏ដោយ។

ប្រភព: themindsjournal

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T