ប្លែកអារម្មណ៍! បទថ្មី «RIP» ចម្រៀងក៏ពីរោះ រីឯវីដេអូចម្រៀងវិញកាន់តែឡូយ មើលត្រជាក់ភ្នែក (មានវីដេអូ)

//s9.kh1.co/df/df0db29ab7fb431ea18c2b797b12f5918b7f1ade.jpg
តារា & កម្សាន្ដ

 ១៤-កញ្ញា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា នេះ​ ផលិតកម្ម GALAXY NAVATRA បានចេញចម្រៀងថ្មីមួយបទដែលមានចំណងជើងថា «RIP» ច្រៀងដោយតារាចម្រៀងវ័យក្មេង អ៊ុក សុវណ្ណារី ជាមួយនឹងតារារ៉េប២ដួងទៀត គឺ លោក Rawyer និង លោក Snooga។ ឃើញថាបទនេះទទួលបានការគាំទ្រខ្លាំងពីសំណាក់ហ្វេនៗ ព្រោះចម្រៀងក៏ពីរោះ MVក៏ឡូយ មើលត្រជាក់ភ្នែក។

ភ្នំពេញ៖ អាចនិយាយបានថា ជាការផ្លាស់ប្តូរកាន់តែប្រសើរមួយកំរិតទៀត របស់ផលិតកម្ម GALAXY NAVATRA ជាមួយនឹងបច្ចេកទេសថតនាពេលនេះ។ ដោយកាលព្រឹកមិញ អ្នកគាំទ្រទាំងអស់បានឃើញការបង្ហាញនូវ MV ថ្មីមួយគឺបទ «RIP» ដែលច្រៀងដោយតារាចម្រៀងវ័យក្មេង អ៊ុក សុវណ្ណារី ជាមួយនឹងតារារ៉េប២ដួងទៀត គឺ លោក Rawyer និង លោក Snooga

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  បទ «RIP»
  បទ «RIP»

បើងាកមកចាប់អារម្មណ៍ទៅលើខ្លឹមសាររបស់បទ «RIP» វិញ ឃើញថាបទនេះបានរៀបរាប់ពីការឈឺចាប់របស់នារីម្នាក់ ដែលស្នេហារបស់នាងបែកបាក់ មិនសមបំណង។

ទៀតសោត មិនត្រឹមតែបង្កប់អត្ថន័យចាក់ដោតប៉ុណ្ណោះទេ សូម្បីតែចង្វាក់ភ្លេងក៏ពីរោះដែរ ហើយគួបផ្សំនឹងការថតបែបបច្ចេកទេសថ្មីទៀត បានធ្វើឱ្យអ្នកគាំទ្រលាន់មាត់សសើរមិនដាច់ ពីការផ្លាស់ប្តូររបស់ផលិតកម្ម GALAXY NAVATRA ចំពោះគុណភាព MV ។

  បទ «RIP»
  បទ «RIP»

ដើម្បីជ្រាបកាន់តែច្បាស់ថា  បទ «RIP» ពីរោះ និងវីដេអូចម្រៀងមានគុណភាពបែបណានោះ​ តោះ! ទស្សនាទាំងអស់គ្នា៖ 

  វីដេអូបទ «RIP»
  បទ «RIP»
  បទ «RIP»
រូបភាពខ្លះៗនៅក្នុងវីដេអូចម្រៀង 
រូបភាពខ្លះៗនៅក្នុងវីដេអូចម្រៀង 
រូបភាពខ្លះៗនៅក្នុងវីដេអូចម្រៀង 
រូបភាពខ្លះៗនៅក្នុងវីដេអូចម្រៀង 
រូបភាពខ្លះៗនៅក្នុងវីដេអូចម្រៀង 
រូបភាពខ្លះៗនៅក្នុងវីដេអូចម្រៀង 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T