សោកស្ដាយផង! តារាឆ្នើម Chelsea ពីររូបនេះ នឹងមិនបានលេងការប្រកួតបើកឆាក UCL

//s9.kh1.co/50/50881607ce04b91b6743d7f5633fcd1b35fa606d.jpg
កីទ្បា

 ១៤-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

តារាឆ្នើម Chelsea រូបនេះ នឹងមិនបានលេងការប្រកួតបើកឆាក UCL ។

អឺរ៉ុប៖ ចាប់តាំងពីត្រលប់មកពីជួយជម្រើសជាតិអាមេរិកក្នុងការប្រកួតវគ្គជម្រុះ World Cup វិញ Cristian Pulisic មិនទាន់បានចូលហ្វឹកហាត់ និងជួយ Chelsea ក្នុងការប្រកួតក្របខណ្ឌ Premier League ប៉ុន្មានសប្ដាហ៍កន្លងមកនេះទេ ដោយសាររបួសកជើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Pulisic 
Pulisic 

យ៉ាងណាមិញ អ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea លោក Thomas Tuchel បានបញ្ជាក់ថា Pulisic នឹងខកខានការប្រកួតបើកឆាកពានរង្វាន់ Champions League ពូល H ទល់នឹងក្រុម Zenit នៅកីឡដ្ឋាន ​Stamford Bridge។

ហើយកីឡាករផ្សេងទៀត ដែលនឹងខកខានការប្រកួតថ្ងៃអង្គារស្អែកនេះ គឺខ្សែបម្រើ N'Golo Kante ដែលមិនបានជួយក្រុមតាំងពីការប្រកួតទល់ក្រុម​ Aston Villa សប្ដាហ៍មុន ប៉ុន្ដែរូបគេបានហ្វឹកហាត់។

Pulisic  និង Kante
Pulisic  និង Kante
លោក Tuchel
លោក Tuchel

លោក Tuchel បានប្រាប់ Football.London ថា៖

Cristian មិនបានហ្វឹកហាត់ជាមួយយើងទេ ហើយ N’Golo បានហាត់កាល់ពីថ្ងៃម្សិលមិញ និងថ្ងៃនេះ ប៉ុន្ដែគាត់មិនអាចជួយក្រុមបានដោយសារការប្រកួត UCL មកដល់ថ្ងៃស្អែកហើយ ដូច្នេះវាលឿនសម្រាប់គាត់ពេក៕

លោក Tuchel

ប្រភពas

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T