គ្រូ Juventus ថា ក្រុមលោកទំនងមិនឈ្នះ UCL ទេ តែយ៉ាងហោចណាស់ ក៏ឡើងដល់វគ្គនេះសិនដែរ

//s9.kh1.co/ed/ed05ec5c5f847cea1567c8a21b253ce2642e5182.png
កីទ្បា

 ១៤-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

គ្រូ Juventus ថា ក្រុមលោកទំនងមិនឈ្នះ UCL រដូវកាលនេះទេ តែយ៉ាងហោចណាស់ ក៏ឡើងដល់វគ្គនេះសិនដែរ

អឺរ៉ុប៖ គ្រូបង្វឹកក្រុមសេះបង្គង់ Juventus លោក Massimiliano Allegri បាននិយាយថា ក្រុមរបស់លោកមិនស្ថិតក្នុងចំណោមក្រុមដែលឈ្នះពាន Champions League រដូវកាលនេះទេ ប៉ុន្ដែ ប្រសិនបើអាចឡើងយ៉ាងហោចណាស់ដល់វគ្គ៨ក្រុមចុងក្រោយនោះ ក្រុមលោកនឹងមានឳកាសឡើងទៅវគ្គបន្ដទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ពិតណាស់ ៧រដូវកាលចុងក្រោយ ក្រុមដែលមានមូលដ្ឋាននៅទីក្រុងទូរីនមួយនេះ ធ្លាប់បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ២ដង ខណៈដែល២រដូវកាលចុងក្រោយ (២០១៨/២០១៩ និង ២០១៩/២០២០) សុទ្ធតែធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយដូចគ្នា។

រូបភាព
រូបភាព

លោក Allegri បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ មុនការប្រកួតបើកឆាក Champions League ក្នុងទីក្រុង Malmo កាលពីថ្ងៃអង្គារថា៖

ថ្មីៗនេះ Juventus ត្រូវគេចាត់ទុកជាក្រុមដែលអាចឈ្នះពាន ដោយសារតែយើងជាក្រុមធ្លាប់បានលេងវគ្គផ្ដាច់ព្រ័ត្រ២ដងនោះ។ តែឥលូវនេះ បន្ទាប់ពីបានពិភាក្សាជាមួយប្រធានក្លិប គោលដៅរបស់យើងគឺឈានដល់វគ្គ៨ក្រុមចុងក្រោយសិន។ នៅពេលឡើងដល់វគ្គនោះអ្វីៗក៏អាចកើតឡើងបាន ហើយអ្នកត្រូវតែប្រឹងប្រែងក្នុងការឈ្នះជើងឯក ចាប់ពីវគ្គនោះតទៅ។ ឆ្នាំនេះ យើងមិនស្ថិតក្នុងចំណោមក្រុមដែលនឹងឈ្នះពានទេ ប៉ុន្ដែមិនមានន័យថា យើងមិនមានបំណងក្នុងការឈ្នះនោះទេ វាជារឿងពីរផ្សេងគ្នា៕

លោក Allegri 

ប្រភពas

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T