ចូលកម្មវិធី Met Gala ទាំងមូល ប្រពន្ធឡើងខ្ញង់ Justin ត្រូវគេថាស្លៀកខោដូចតា​

//s9.kh1.co/1c/1c51059911a8c31de0a93972bb7e2c626b6262f1.jpg
តារា & កម្សាន្ដ

 ១៤-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ដឹកដៃភរិយាចូលកម្មវិធីទាំងមូលតែ Justin បែរគេថាស្លៀកខោដូចតា។

បរទសេ៖ កម្មវិធីរៃអង្គាសមូលនិធិដ៏ធំប្រចាំឆ្នាំ សម្រាប់សារមន្ទីរសិល្បៈ Metropolitan Museum of Art’s Costume Institute នោះគឺកម្មវិធី Met Gala ត្រូវបានគេប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានការរៀបចំតាំងម៉ូតសម្លៀកបំពាក់ គ្រឿងសិល្បៈនានាដែលលេចធ្លោ និងមានតម្លៃបំផុត និងជាថ្ងៃដែលតារាល្បីល្បាញលំដាប់ពិភពលោកជាច្រើន បានឱកាសមកបង្អួតរូបសម្រស់ និងម៉ូតសម្លៀកបំពាក់ប្លែកៗ និងមានតម្លៃបំផុតរបស់ពួកគេ នៅក្នុងកម្មវិធីនេះផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នៅក្នុងឆ្នាំនេះផងដែរ កម្មវិធី Met Gala បានប្រារព្ធធ្វើឡើងព្រឹកថ្ងៃទី១៤ និងមានការរៀបចំមិនខុសពីរៀងរាល់ឆ្នាំឡើយ រួមទាំងនេះមានវត្តមានសុទ្ធសឹងតែ តារាល្បីៗទូទាំងពិភពលោក ចូលរួមបង្អួតម៉ូតសម្លៀកបំពាក់ និងភាពលេចធ្លោផ្ទាល់ខ្លួន របស់ពួកគេផងដែរ។  

ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺគេឃើញថាគូស្វាមីភរិយា តារាម៉ូដែលស្រី Hailey Beiber នាងបានចូលរួមកម្មវិធី Met Gala ជាមួយស្វាមីរបស់នាងលោកJustin Beiber ពិតជាលេចធ្លោខ្លាំងមែនទែនដោយមកជាមួយឈុតខ្មៅទាំងគូតែម្ដង ដោយ Hailey បានស្លៀករ៉ូបខ្មៅរឹបរាង ចំហទ្រូងដ៏ស៊ិចស៊ីពិតជាទាក់ទាញខ្លាំង ក្នុងនោះងាកទៅមើលស្វាមីវិញបែរជាត្រូវអ្នកគាំទ្រនិយាយថារៀបចំខ្លួនដូចតាទៅវិញ ដោយស្លៀករលុងធំជាងខ្លួនខ្លាំងពេក៕

សូមទស្សនារូបភាពខាងក្រោម៖

Justin Beiber និង ភរិយា
Justin Beiber និង ភរិយា
HaileyBeiber
HaileyBeiber
Justin Beiber
Justin Beiber
Justin Beiber និង ភរិយា
Justin Beiber និង ភរិយា
Justin Beiber
Justin Beiber
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T