ជីវិតឯកជន របស់ហង្ស​ ម៉ារីនី ធ្វើឲ្យគេច្រណែន ព្រោះស្វាមីស្រលាញ់ដូចព្រះនាង

//s9.kh1.co/74/740e542fbaf091fa94bb76c0d9d6f6dcbbb2a28f.jpg
តារា & កម្សាន្ដ

 ១៣-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

គ្រាន់តែឃើញក៏មានក្តីសុខដែរ ហង្ស ម៉ារីនី និងស្វាមី ដឹកដៃគ្នាស្លៀកសម្លៀកបំពាក់បុរាណថតរូបជាអនុស្សាវរីយ៍យ៉ាងស្រស់ស្អាត។

ភ្នំពេញ៖ អតីតតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពអ្នកនាង ហង្ស ម៉ារីនី ទោះបីជាស្ងាត់ជាមួយនឹងការងារសិល្បៈក៏ពិតមែន តែបច្ចុប្បន្ននេះ មុខជំនួញការងាររកស៊ីរបស់នាងកាន់តែរីកចម្រើនខ្លាំងឡើង ស្របពេលដែលជីវិតគ្រួសារពោរពេញដោយស្នាមញញឹម និងសុភមង្គលយ៉ាងខ្លាំង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយទទួលបានកូន២នាក់រួចមក ឃើញថាតារាស្រីរូបនេះ បានទទួលនូវភាពកក់ក្តៅយ៉ាងខ្លាំងពីស្វាមី ដែលតែងតែនៅជិតមើលថែនាង ក៏ដូចជាផ្តល់នូវស្នាមញញឹមទៅឲ្យនាងយ៉ាងគួរឲ្យសរសើរបំផុត ទោះបីជាមានការងារច្រើនត្រូវធ្វើ មមាញឹកខ្លាំងបែបណាក្តី។

មិនត្រឹមតែប៉ុណ្ណោះ បើនិយាយពីជីវិតឯកជនរបស់នាងវិញ ក៏ប្រែហាក់ដូចជាស៊ីវិល័យខ្លាំងឡើងគួរឲ្យសរសើរ និងកាន់តែមានក្តីសុខក្នុងគ្រួសារខ្លាំងឡើងគួរឲ្យច្រណែន ក្រោមការខិតខំប្រឹងប្រែងទាំងប្តីប្រពន្ធ ទាំងយប់និងថ្ងៃ រកស៊ីសឹងតែគ្មានពេលសម្រាក ជាមួយគ្នានេះ ថ្មីៗនេះ អតីតតារាស្រីរូបនេះក៏បានបង្ហោះរូបភាពក្នុងឈុតបុរាណយ៉ាងស្រស់សោភាជាមួយស្វាមីថែមទាំងបង្ហាញអារម្មណ៍បែបបេះថា៖

មិនមែនមានលុយហើយ ជីវិតមានក្តីសុខនោះទេ តាមពិតទៅសេចក្តីសុខ កើតចេញពីជីវិតដែល បាននៅជាមួយមនុស្សល្អៗ មានគូជីវិតល្អ មានកូនល្អ មានញាតិល្អ និងមានមនុស្សល្អៗជំវិញខ្លួន នេះជាសេចក្តីសុខពិត ដែលលុយប៉ុនណា ក៏មិនអាចទិញបាន ។

សារ ហង្ស ម៉ារីនី

សូមទស្សនារូបភាពខាងក្រោម៖

ហង្ស ម៉ារីនី
ហង្ស ម៉ារីនី
ហង្ស ម៉ារីនី និង គ្រួសារ
ហង្ស ម៉ារីនី និង គ្រួសារ
ហង្ស ម៉ារីនី និងស្វាមី
ហង្ស ម៉ារីនី និងស្វាមី
ហង្ស ម៉ារីនី និងស្វាមី
ហង្ស ម៉ារីនី និងស្វាមី
ហង្ស ម៉ារីនី និងស្វាមី
ហង្ស ម៉ារីនី និងស្វាមី
ហង្ស ម៉ារីនី និងស្វាមី
ហង្ស ម៉ារីនី និងស្វាមី
ហង្ស ម៉ារីនី
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T