បើសិនជាប្រិយមិត្ត កំពុងតែហាន់បន្លែឬក៏ចិតផ្លែឈើ ហើយស្រាប់តែធ្វេសប្រហែសបណ្តាលអោយមុតដៃ នោះប្រាកដជាមានអារម្មណ៍ឈឺចាប់ ជាមិនខាន។

ប៉ុន្តែមានបុរសម្នាក់នៅប្រទេសចិន ត្រូវបានបុរសស្ទាវម្នាក់ចាក់ពីក្រោយខ្នងមួយកាំបិត ក្នុងខណៈពេលដែលគាត់កំពុង ដកប្រាក់តាមរយៈម៉ាស៊ីន ATM ដល់ថ្នាក់ហូរឈាមពេញខ្លួនហើយ នៅតែឈរដកលុយធម្មតា​ ដូចគ្មានរឿងអីអញ្ចឹង។ បើសិនជាប្រិយមិត្តមើលតាមវីដេអូប្រិយមិត្តនឹងបាន ឃើញមាននារីម្នាក់ពាក់អាវពណ៌ក្រហម មានឈរតំរង់ជួរចាំ ដកប្រាក់ពីម៉ាស៊ីន ATM មួយសន្ទុះក៏មានបុរសម្នាក់ទៀត បានប្រជ្រៀតចូលទៅដកប្រាក់មុនដោយមិនបានតំរង់ជួរ ឡើយ។ មិត្តប្រុសរបស់នារីពាក់អាវក្រហម ក៏បានស្រែកដេញអោយគាត់ចេញក៏ប៉ុន្តែគាត់ មិនព្រមចេញនោះទេ។ បុរសស្ទាវម្នាក់នោះក៏បានដកកូនកាំបិត ហើយឡើងតោងទ្វារ ទៅចាក់បុរសម្នាក់នោះមួយកាំបិតតែម្តង ប៉ុន្តែគាត់មិនមានប្រតិកម្មខ្លាំងក្លានោះទេ ហើយបើយើងមើលអាវរបស់គាត់ពេលដែល គាត់ចេញមកវិញនោះយើងបាន ឃើញថា អាវរបស់គាត់ប្រឡាក់សុទ្ធតែឈាម។

អ្នកដែលបានឃើញវីដេអូនេះស្ទើរតែទាំងអស់ បានសួរថា សន្តិសុខដែលឈរនៅទីនោះខ្វាក់ភ្នែកមែនទេ ?

គួរបញ្ជាក់ផងដែរថា គាត់បានទូរស័ព្ទហៅប៉ូលិសដើម្បីឃាត់ខ្លួនបុរសស្ទាវម្នាក់នោះផងដែរ។

សូមប្រិយមិត្តមើលវីដេអូខាងក្រោម ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]